ព័ត៌មានសិល្បៈ និងកម្សាន្ត

អេដា ស្រាយចម្ងល់រឿង Cover បទ”ជាអ្វីនឹងគ្នា” របស់ ថេណា

មានការចោទសួរយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងល្បីល្បាញ កញ្ញា អេដា Cover បទ”ជាអ្វីនឹងគ្នា” របស់តារាចម្រៀងលោក ថេណា ខណៈដែលពេលកន្លងមក គេដឹងថា ប្រកាសយ៉ាងក្ដែងៗថា មិនច្រៀងបទចម្លង ឬ បទកម្មវិសិទ្ធិរបស់អ្នកណានោះទេ ក្រៅពីបទរបស់ នាង និងក្រុមការងារ ផលិតខ្លួនឯង។ យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ អេដា បានចេញមុខបកស្រាយ។

កញ្ញា អេដា និយាយថា បទ”ជាអ្វីនឹងគ្នា ដែលនាងចេញបង្ហោះមុននេះ គឺពិតជាបទដើមរបស់តារាចម្រៀង លោក ថេណា ប៉ុន្តែបទចម្រៀងនេះគឺជា Version ស្រីប៉ុណ្ណោះ ដោយនាងបញ្ជាក់ថា ហេតុផលដែលនាងហ៊ានចេញបទនេះ មិនមែនកូពីម្ចាស់ដើម ដោយគ្មានការអនុញ្ញាតិនោះទេ តែមានការផ្ដល់សិទ្ធិពីលោក ថេណា និងអ្នកពាក់ព័ន្ធក្នុងបទចម្រៀងនេះត្រឹមត្រូវ ដោយមិនមែនជាការចម្លង កម្មសិទ្ធិបញ្ញា ដោយគ្មានការផ្ដល់សិទ្ធទេ។ នាងថាមួយបទ គឺជារសជាតិថ្មី ឆ្លងឆ្លើយជាមួយម្ចាស់ដើម ហើយមុននឹងនាងយកមកច្រៀង អ្នករួមចំណែកក្នុងការផលិតបទនេះ ដូចជា លោក Kim Phon Sunny ម្ចាស់បទ លោក Tena និង លោក Noly សុទ្ធតែមានការឯកភាព។ ចម្រៀង ក៏ត្រូវគេឃើញថា បានជួយលើកសម្រស់ និងប្រជាប្រិយភាពបទដើមរបស់លោក ថេណា អោយកាន់តែមានការចាប់អារម្មណ៍ទ្វេរដងផងដែរ។

ចង់ដឹងថាបទនេះ ពិរោះដូចម្ដេច សូមរីករាយទស្សនា៖

មតិយោបល់