នៅពេលថ្មីៗនេះសមាជិករបស់ AK48 នាង Haruna Kojima បានលេចមុខនៅក្នុងការផ្សព្វផ្សាយវីដេអូខោអាវក្នុង។វីដេអូមួយនេះ បានទទួលការចាប់អារម្មណ៍ណាស់ជាមួយនិងបណ្តាអ្នកគាំទ្រតារាស្រីរូបនេះ។
ជិត ២ ថ្ងៃទៅហើយដែលមានមនុស្ស 1.8 លាននាក់ដែលចុចបង្ហាញវីដេអូមួយនេះ នៅលើបណ្តាញ Youtube និងនៅលើ គេហទំព័រ Youku របស់ចិនក៏មានចំនួនប្រហាក់ប្រហែលគ្នានេះដែរ។
នៅក្នុងវីដេអូ Haruna នាងបានស្លៀកសម្លៀកបំពាក់ពណ៌ឈូក យ៉ាងសមសួន នៅក្នុងការបង្ហាញការកម្រាលព្រំក្រហម រំពេចនោះ ដោយសារតែការគ្រោះថ្នាក់នៃការបិទទ្វារឡានបានធ្វើឲ្យរ៉ូបរបស់តារាចម្រៀងរូបនេះ របូតចេញពីរាងកាយ ជាមួយនឹងកាណុងកមេរ៉ាជាច្រើនតាមប្រមាញ់រូបអាក្រាតនេះ។ក្នុងការថតរបស់នាង Haruna Kojima ជាមួយនិងខោអាវក្នុងនេះ មើលទៅនាងដូចជាមានទំនុកចិត្តក្នុងការបង្ហាញកាយជាមួយនឹងខោក្នុងអាវក្នុងនេះណាស់។
បណ្តាលអ្នកលេងអនឡាញជាច្រើនបាននិយាយថា វាជារឿងឥតអៀនខ្មាស់របស់ Haruna ដែលធ្វើឡើងយ៉ាងនេះ។តែ ទោះជាយ៉ាងណាក៏មានមនុស្សខ្លះបានពន្យល់ថា វាអាចប៉ះពាល់ជាមួយនិងភាពស្រស់បំព្រងរបស់នាងតិចតូចតែប៉ុណ្ណោះ៕
មតិយោបល់