ព័ត៌មានសិល្បៈ និងកម្សាន្ត

បញ្ញា សិទ្ធ ទំនងពិបាកចេញពីអូស្ត្រាលី និង ញូហ្សេឡិន

ចំនួន៤ Shows ដែលតារាចម្រៀង និងជាតារាសម្ដែងលោក បញ្ញា សិទ្ធ បានធ្វើឲ្យអ្នករស់ នៅប្រទេសអូស្ត្រាលី និង ញូហ្សេឡិន ជាប់ចិត្តលើសពីដំណើរ ទៅសម្ដែងរបស់លោកលើកមុនៗ ឆ្ងាយណាស់។ ប្រភពពីអ្នកបានចូលរួមទស្សនាការសម្ដែងរបស់លោក បសនអះអាងថា លោកទំនងពិបាកចេញពីទឹកដីនេះ ប្រសិនបើលោកប្ដូរចិត្ត ហើយទទួលយកការសម្ដែង អូសបន្លាយបន្ថែមទៀត ព្រោះតែសន្ទុះគាំទ្រ។

ប្រភពពីស្ពុនស័រនៅអូស្ត្រាលីនិយាយថា លោកបញ្ញា សិទ្ធ មកកាន់អូស្ត្រាលីលើកនេះ បងប្អូនខ្មែរ និងបរទេស ដែលចូលចិត្តទស្សនាការសម្ដែង របស់លោក កក់សំបុត្រទុកតាំងពីយូរៗតែម្ដង ខណ:ការសម្ដែង៤លើករបស់លោក គិតត្រឹមថ្ងៃទី៦ មេសា នៅប្រទេសកម្ពុជា គឺមិនមែនហ្សូ មានអ្នកទស្សនា មិនពេញសាលនោះទេ។ អ្នកគាំទ្ររបស់លោកទាំងនោះ ភាគច្រើនជានារីវ័យកណ្ដាល ដោយក្រៅពីអោបរឹតលោក ក្នុងពេលរាំច្រៀង ព្រោះតែក្ដីស្រទ្បាញ់ ម្នាក់ៗក៏ហ៑ានចំណាយលុយផ្ទាល់ខ្លួន រៀបចំកម្មវិធីជប់លៀងឲ្យលោក និងជូនលោកដើរកម្សាន្ត ដោយខ្លះចាត់ទុកជាកូនធម៍នោះផង។

ប្រភពដដែលនិយាយថា បញ្ញា សិទ្ធ ក្នុងពេលទៅដល់អូស្រ្តាលីដំបូងៗ ប្រកាសជំហរបន់ឲ្យតែចប់ ការសម្ដែងប៉ុណ្ណោះ ប៉ុន្តែនៅពេលទទួលបានការស្វាគមន៍លើសពីការរំពឹង ហាក់ធ្វើឲ្យតារារូបនេះ មិនចង់ឈានជើងចេញពីអូស្ត្រាលីទៅវិញ។ ជាក់ស្ដែងនៅហ្សូចុងក្រោយរបស់លោក ដែលនឹងទៅសម្ដែង នៅប្រទេសញូហ្សឡិន គឺមានគេស្នើកក់ និងសុំឲ្យបន្ថែមការសម្ដែងបាត់ទៅហើយ ទើបគេមិនដឹងថា តើតារាសម្ដែងរូបនេះ នឹងបន្តការសម្ដែង ឬដាច់ចិត្តចោលអ្នកគាំទ្រពេលគ្រប់២ខែនៅអូស្ត្រាលី និងគ្រប់មួយខែនៅញូហ្សេឡិននោះទេ។ យ៉ាងណាមិញ លោក បញ្ញា សិទ្ធ ធ្លាប់បានបញ្ជាក់ថា ខ្លួនមិនអាចបន្តការសម្ដែង លើសពីអ្វីដែលបានកំណត់គ្នានោះទេ ដោយសារតែលោក មានជាប់កុងត្រា ជាមួយក្រុមហ៑ុនក្នុងស្រុក ទាំងការសម្ដែង និងពិធីករ ដែលខាងស្រុកខ្មែរ ក៏កំហិតរង់ចាំ។

មិនខុសគ្នាពីការទម្លាយចេញ គេឃើញនៅលើអាក់ខោនហ្វេសប៑ុករបស់លោក បញ្ញា សិទ្ធ ក៏បានបង្ហោះពីការស្វាគមន៍ របស់អ្នករស់នៅអូស្ត្រាលី ដែលបង្ហាញពីភាពជោគជ័យរបស់លោក ក្នុងការសម្ដែងលើកនេះគួរឲ្យសរសើរផងដែរ៕

មតិយោបល់