វាស្ថិតនៅភាគអាគ្នេយ៍នៃខេត្ត ចំប៉ាសាក់ ភាគនិរតីនៃប្រទេសឡាវ ជិតទៅនឹងព្រំដែនថៃ កម្ពុជា និង វៀតណាម។ តំបន់ខ្ពង់រាប បូឡាវិន គឺជាតំបន់កាហ្វេរបស់ឡាវ ដែលផលិតដំណាំជាតិ ៩៥%( ជាប្រទេសដ៏ធំទី៥ដែលនាំចេញកាហ្វេលើពិភពលោក)។
ការផ្តល់អំណោយផលល្អដោយ អាកាសធាតុត្រជាក់បង្គួរ ភ្លៀងធ្លាក់ទៀងទាត់ និង ដីភ្នំភ្លើង ដែលមានជីវជាតិល្អអស្ចារ្យ និង ជាតំបន់ដ៏ក្សេមក្សាន្តនៃចំការកាហ្វេ។ អ្នក ឯកទេសមួយចំនួនបានឲ្យតម្លៃតំបន់ខ្ពង់រាបនេះជាតំបន់ល្អដាច់គេសម្រាប់ដំណាំកាហ្វេនៅអាស៊ីអាគ្នេយ៍។
ប្រវត្តិនៃកាហ្វេនៅប្រទេសឡាវគឺពិតជាច្របូកច្របល់ណាស់ដែលបណ្តាលមកពី អាណានិគម នយោបាយ និងសង្គ្រាម។ បារាំងបានសម្លឹងឃើញពីអត្ថប្រយោជន៍នៃតំបន់នេះសម្រាប់អាណាចក្ររបស់គេ ដោយយកកាហ្វេវៀតណាមមកដាំនៅតំបន់ខ្ពង់រាប បូឡាវិន នៅដើមសតវត្សទី២០។ ក្រោយពីសង្គ្រាមវៀតណាមឆ្នាំ១៩៧៥(ជាកំឡុងពេលដែលគ្រាប់បែក
ច្រើនជាង២លានតោនបានទម្លាក់នៅប្រទេសឡាវ) គ្រួសារជនជាតិឡាវបានត្រឡប់ទៅតំបន់ខ្ពង់រាបវិញដើម្បីចាប់ផ្តើមឧស្សាហកម្មកាហ្វេសារជាថ្មី៕
ប្រែសម្រួលអត្ថបទដោយ៖Mr.Sothon
មតិយោបល់