គូស្នេហ៍វ័យក្មេងមួយគូរបានធ្វើអំពើអនាចារនៅលើស្ពានដែលធ្វើឲ្យស្ទះចរាចរណ៍ និងធ្វើឲ្យកងកម្លាំងប៉ូលិស ចំណាយពេលជាច្រើនម៉ោង ដើម្បីដោះស្រាយបញ្ហានេះ។
រឿងហេតុខាងលើនេះបានកើតឡើងកាលពីសប្តាហ៍កន្លងទៅ នៅទីក្រុង Guangzhou ខេត្ត Guangdong ស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន។
សារព័ត៌មាន Orange News បាននិយាយថា គូស្នេហ៍ប្រុសស្រីនេះ ត្រូវឳពុកម្តាយហាមឃាត់មិនឲ្យទាក់ទងគ្នា រហូតដល់ពួកគេសម្រេចចិត្តធ្វើរឿងដែលមិនគប្បីនេះ និងប្រុងសម្លាប់ខ្លួន មុននឹងមនុស្សដែលនៅក្នុងហេតុការណ៍នេះបានឃើញនោះ។
ប៉ុលិសបានចំណាយពេលជាច្រើនម៉ោង ពោលទៅគឺ ២ម៉ោងដើម្បីដោះស្រាយវិបត្តិស្ទះចរាចរណ៍ដោយសារគូស្នេហ៍មួយគូនេះ ខណៈដែលមិនខ្វល់ពីនរណាទាំងអស់ ដោយស្រាតននលគោកទាំអស់គ្នានៅលើស្ពាន។
គូស្នេហ៍មួយគូនេះបានផ្តល់ព័ត៌មានថា “ឳពុកម្តាយរបស់យើង មិនចង់ឲ្យពួកយើងទាក់ទងគ្នា ហេតុដូច្នេះហើយក៏ចង់ឲ្យមនុស្សជាច្រើនដឹងថាយើងមិនលាក់លៀមទេយើងស្នេហាមួយនេះ”។
កម្លាំងយាមកាមនៅស្ពានគឺមានចំនួនកើនឡើង ខណៈដែលពួកគេយកស្ពានធ្វើជាឧបករណ៍ប្រល័យជីវិត និងធ្វើអ្វីផ្សេង ក៏ប៉ុន្តែរូបអាក្រាតរបស់អ្នកទាំងពីរ បានធ្វើឲ្យមនុស្សជាច្រើននៅកន្លែងមានការតក់ស្លុតខ្លាំងណាស់៕
មតិយោបល់