ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង Brandi Glanville​ ឳ​ពុក​ខឹងសម្បារ​ស្លៀក​ឈុត​សិច​ស៊ី​ពេក​ចូលរួម​ក្នុង​កម្មវិធី Oscar

brandi2
​តារា​សម្តែង Brandi Glanville ត្រូវបាន​ឳ​ពុក​របស់​ខ្លួន​បន្ទោស​ចំពោះ​ការ​ស្លៀកពាក់​ឥត​អៀនខ្មាស​របស់​នាង​។​
​នាង​Brandi Glanville កាលពី​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៣ កន្ង​ង​ទៅនេះ នៅក្នុង​កម្មវិធី Oscar នាង​បាន​ធ្វើ​ឲ្យ​សិល្បៈករ សិល្បៈការិនី​ចូលរួម​ក្នុង​កម្មវិធី​ខាងលើនេះ​ភ្ញាក់​ផ្អើល​ជាមួយនឹង​សម្លៀកបំពាក់​សិច​ស៊ី ​ចំហរ​ទ្រូង ដែល​លេចចេញ​នូវ​ដែន​កោះ​ទាំងពីរ​របស់​នាង​។​

​តារា​សម្តែង​វ័យ ៤០ ឆ្នាំ​ម្នាក់​បាន​ផ្ញើ​សារ​តាមរយៈ​ធ្វី​ត​ទ័​រ​ទៅកាន់ Brandi Glanville ​ថា​”​ហេ​! Brandi ឳ​ពុក​ម្តាយ​របស់​អ្នក​បាន​ឃើញ​សម្លៀក​បំពាក​ដ៏​សិច​ស៊ី​របស់​អ្នក​នៅ​ក្នុង​កម្មវិធី Oscar ប៉ុន្តែ​វា​ដូចជា​ចេញ​ទ្រូង​មក​ក្រៅ​ហើយ ដែលធ្វើ​ឲ្យឳពុករបស់​អ្នក​ខឹង​ “​។​
brandi
​រ៉ូប​នេះដែរ នាង Brandi Glanville​បាន​ស្លៀក​ជា​លើកដំបូង​នោះ​គឺ​នៅក្នុង​កម្មវិធី ជប់លៀង​កាលពី​ខែ មករា ហើយ​លើក​ទី ២ នេះ​គឺ​នៅក្នុង​កម្មវិធី Oscar នេះ​តែម្តង​។​រ៉ូប​នេះ​ដែរ​គឹជា​រ៉ូ​ប​ដែល​រចនា​ឡើង​ដោយ​ផ្ទាល់​ដៃ​របស់​នាង ហេតុដូចនេះ​ហើយ​នាង​ចង់ឲ្យ​មនុស្ស​ជាច្រើន​បាន​ស្គាល់​វា នេះ​ជា​សម្តី​ដែល​នាង​និយាយ​ប្រាប់​ដល់​អ្នកសារព័ត៌មាន​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ​នាង​បាន​សរសេរ​សារ​នៅលើ​ធ្វី​ត​ទ័​រ​ធ្វើការ​សុំទោស​ដល់​ឳ​ពុក ហើយ​បកស្រាយ​ថា ទ្រូង​របស់​នាង​ដូចជា​មិន​បើកចំហរ​នោះទេ​តែ​មក​ពី​យើង​ចង់រឹត​តឹង​ពេក ដែល​ធ្វើឲ្យ​ដើមទ្រូង​លេ​ន​ចេញមកក្រៅ​នោះ​៕​

មតិយោបល់