យេរ៉ូសាឡឹម:រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសពីម្សិលមិញថានឹងបិទច្រកព្រំដែនKerm Shalom នាភាគខាងត្បូងនៃតំបន់ជំលោះកាហ្សាបន្ទាប់ពីមានការបាញ់រ៉ុកកែតពីសំណាក់ទាហានរបស់ប៉ាលីសស្ទីនដែលមិនមានជនរងគ្រោះណាម្នាក់ទេ។គួររំលឹកដែរថាបទឈប់បាញ់បានធ្វើឡើងអស់រយះពែលបីខែមកហើយក្រោមកិច្ចការសម្របសម្រួលពីអេហ្ស៊ីប។
Kerem Shalom និងត្រូវបិទសកម្មភាពមួយចំនួនក្រោយការប្រកាសរបស់រដ្ឋាភិបាលនិងមានបន្ថែមនូវកងសុវត្ថិភាពផងដែរ។កងទាហានបាននិយាយថាព្រំប្រទល់នឹងបើកឡើងវិញឲ្យដំណើរការពេញលេញនៅពេលណាដែលរដ្ឋាភិបាលសម្រេចចិត្តសារជាថ្មី។
មានតែត្រឹមការនាំចេញនាំចូលនូវទំនិញខ្លះប៉ុណ្ណោះដែលអាចដំណើរការបានដូចជាម្ហូបអាហារនិងគ្រឿងសំណង់តូចៗពីអ៊ីស្រាអែលទៅតំបន់កាហ្សាហើយក្នុងមួយអាទិត្យមានតែប្រាំមួយថ្ងៃទេ៕
ព័ត៌មានជាតិ
មតិយោបល់