ព័ត៌មានសិល្បៈ និងកម្សាន្ត

កាន់តែក្តៅ! លោកស្រី ទ្រី ដាណា៖ «សុំទោសផង បើខ្ញុំបង្ហោះវិដេអូនោះរួចហើយ ខ្ញុំនិងស្នើសុំឲ្យក្រសួងពាក់ព័ន្ធ អនុវត្តតាមច្បាប់ហើយ»

(ភ្នំពេញ)៖ ជុំវិញរឿងរ៉ាវប្តីប្រពន្ធរបស់លោកស្រី ទ្រី ដាណា និងអតីតស្វាមី ទស្សនិកជនធ្លាប់តែបានលឺ លោកស្រី ទ្រី ដាណា និយាយថា ពូម៉ៅប្រើប្រាស់អំពើហឹង្សាមកលើខ្លួន ប៉ុន្តែមិនបង្ហោះវីដេអូប្រើប្រាស់អំពើហឹង្សានោះឲ្យមហាជនបានឃើញឡើយ។ តែយ៉ាងណា ពេលនេះ លោកស្រីទ្រី ដាណា ស្រាប់តែបង្ហោះសារ ទំនងជាចង់បង្ហាញវីដេអូនោះឲ្យមហាជនបានឃើញ។

បង្ហោះសារលើផេកផ្លូវការរបស់ខ្លួន លោកស្រី ទ្រី ដាណា បានសរសេរសារថា «ពីមុនមកខ្ញុំមិនបង្ហោះវិដេអូដែលពូម៉ៅវៃខ្ញុំនិងចង់សំលាប់ខ្ញុំដោយខ្ញុំគិតថា ក្រែងលោថ្ងៃក្រោយចេះកែខ្លួន លែងក្រជាកសរជឿរបងប្អូនទៀត (ហើយជាឪពុករបស់កូន)តែមិនត្រឹមតែមិនដឹងកំហុសមិនកែខ្លួនទេថែមទាំងកាន់តែខុសលើសដើម»។

លោកស្រី ទ្រី ដាណា បានសង្កត់ធ្ងន់ថា «សុំទោសផងបើខ្ញុំបង្ហោះវិដេអូនោះរួចហើយ ខ្ញុំនិងស្នើសុំឲ្យក្រសួងពាក់ព័ន្ធ អនុវត្តតាមច្បាប់ហើយព្រោះគ្រួសារអ្នកមិនឲ្យខ្ញុំសុខ»៕

 

មតិយោបល់