ព័ត៌មានសិល្បៈ និងកម្សាន្ត

កំប្លែង​៖​ទូរស័ព្ទ​ច្រឡំ​លេខ​

ar130662966015169
ក្មេងស្រី​វ័យ​ជំទង់​ម្នាក់​ទទួល​ទូរស័ព្ទ​មួយ​ហើយ​និយាយ​គ្នា​ដល់​ទៅ​កន្លះ​ម៉ោង​ទើប​នាង​ដាក់​ទូរស័ព្ទ​ចុះ​។​ស្រាប់តែ​ពេលនោះ​ឪពុក​នាង​ដែល​បាន​អង្គុយ​នៅ​សា​ឡុង​ស្តាប់​កូនស្រី​ខ្លួន​និយាយ​អស់​កន្លះ​ម៉ោង​នោះ​ក៏​ដើរ​សំដៅ​មក​កាន់​នាង​ហើយ​និយាយថា​: ហេតុ​អី​ថ្ងៃ​នេះ​និយាយ​ទូរស័ព្ទ​លឿន​ម្លេះ​កូនស្រី​???(​ព្រោះ​រាល់ដង​នាង​និយាយ​យ៉ាងហោចណាស់​ក៏​ពីរ​ទៅ​បី​ម៉ោង​ដែរ​)
​កូនស្រី​តប​ទៅ​វិញ​ទាំង​ទឹកមុខ​ចង់​ខឹង​បន្តិច​ថា​: គឺ​ទូរស័ព្ទ​ច្រឡំ​លេខ​ហ្នឹង​ណា​ប៉ា​!!!​

មតិយោបល់