ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រេង ឈាងឡេង បានតំណែងតួឯកក្នុងរឿង”មើលងាយ”

តាមរយៈ Trailer រឿង”មើលងាយ” លោក ស្រេង ឈាងឡេង ដែលគេស្គាល់ថា ជាអ្នកជំនួញដីធ្លីជោគជ័យម្នាក់ ទទួលបានឱកាសសម្ដែងតួឯក។ អ្វីដែលកាន់តែធ្វើ អោយម្នាក់ៗ ចាប់អារម្មណ៍ គឺភាពយន្តនេះ ឆ្លុះបញ្ចាំងពីសជីវិត អតីតកាលរបស់លោកតែម្ដង។

រឿង”មើលងាយ” ដែលនឹងត្រៀមបង្ហោះជា Full Movie ក្នុងពេលឆាប់ៗ ហើយលោកសម្ដែង ជាតួឯកនេះ មានសាច់រឿងឆ្លុះបញ្ចាំង ពីអតីតកាល ដែលតារារូបនេះ ធ្លាប់ឆ្លងកាត់។ ភាពយន្តនេះ លោកសម្ដែងជាកម្សត់តស៑ូ ហើយក្លាយជាមនុស្សជោគជ័យ ខណៈដែលការសម្ដែងជាតួឯក លើកដំបូងរបស់លោក ក្រៅពីត្រូវសាច់រឿង ដែលមិនខុសពីសារអប់រំទៅកាន់មនុស្សភាគច្រើន ហើយលោក ស្រេង ឈាងឡេង ក៏បញ្ចេញទេពកោសល្យបានល្អ មិនចាញ់អ្នកមាន បទពិសោធន៍កាន់ឆ្នាំ។ នេះជាស្នាដៃថ្មី ដែលអ្នកជំនួញដីធ្លីវ័យក្មេង និងជានិស្សិតពេទ្យរូបនេះ រំលេចឡើង នៅក្នុងវិស័យសម្ដែង។

ឆ្លើយតបនឹងការចោទសួរ លោក ស្រេង ឈាងឡេង ដែលជាអ្នកជំនាញពេទ្យ មួយរូបផង បញ្ជាក់ថា ប្រភពដែលនាំអោយមានភាពយន្តរឿង “មើលងាយ” ហើយលោកបានសម្ដែងតួឯក គឺដោយសារក្រុមផលិតករ មកសិក្សាជីវិត ជោគជ័យរបស់លោក ហើយដោយចាប់អារម្មណ៍ពីការតស៑ូ ផលិតករ ក៏ស្នើសុំចងក្រង ជាសាច់រឿង ដោយជ្រើសអោយលោកសម្ដែង ជាតួឯកដោយផ្ទាល់។ ក្នុងសាច់រឿងនេះ លោកថាខ្លួនសម្ដែងចូលតួ ដោយសារតែនោះជាអតីតកាលរបស់ខ្លួន ជាពិសេសនៅពេលរំឭកដល់ការមាក់ងាយរបស់មនុស្សមួយចំនួន។ ភាពយន្តនេះ ជារឿងពិតរបស់ខ្លួន ប៉ុន្តែសាច់រឿង ក៏ឆ្លុះបញ្ចាំងពីសង្គមទាំងមូល ដែលធ្លាប់រង ការមាក់ងាយផងដែរ ទើបលោកយល់ថាសាច់រឿងដែលខ្លួនសម្ដែង ជាការផ្ដល់កម្លាំងចិត្តដល់អ្នកមិនទាន់ជោគជ័យ។

ភាពយន្តខ្លីនេះ នឹងដាក់បង្ហោះឆាប់ៗ ខណៈដែលជំនួញដីធ្លី និង ជំនួញនាំចូល និងផលិតឱសថរបស់លោក ទទួលផ្លែផ្កា។ ជាមួយនឹងផ្លែផ្កាក្នុងសិល្បៈ លោកក៏ត្រៀម នឹងបើកក្រុមហ៑ុននាំចូល និងផលិតឱសថក្នុងពេលឆាប់ៗផងដែរ៕

https://youtu.be/RCVfBF-CyOg

មតិយោបល់