ព័ត៌មានសិល្បៈ និងកម្សាន្ត

កំប្លែង​៖​បែក​រឿង​

aton2316l.jpg
​ក្នុង​កម្មវិធី​ជប់លៀង​មួយ ពេល​ទាំងអស់​គ្នា​ស្រវឹង​ដល់ករ​បុរស​ម្នាក់​អោន​ខ្សឹម​ដាក់​ត្រចៀក​បុរស​ម្នាក់​ទៀត​ដែល​អង្គុយ​នៅ​ក្បែរ​៖
-​ខ្ញុំ​ប្រាប់​តែ​ឯង​ម្នាក់​ទេ​ណា អត់​ប្រាប់​នរណា​ទៀត​ទេ នាង​អាវ​ក្រហម​នេះ​ជា​ប្រពន្ធ​ខ្ញុំ ចំណែក​នាង​ខៀវ​នៅ​ឆ្វេង​ដៃ ជា​ស្រី​ស្នេហ៍​ខ្ញុំ ។​មិត្ត​របស់​គេ​ស្ថិតក្នុង​លក្ខណៈ​ស្រវឹង បើកភ្នែក​ស្ទើរ​មិន​រួច​ផង​នោះ ឭ​ដួច្នេះ ក៏​ខំ​តប ៖
-​អញ្ជឹង​ផង​?​ម៉េច​ក៏​ផ្ទុយ​ពី​ខ្ញុំ ?
-​ផ្ទុយ​យ៉ាងម៉េច​?
-​ចំពោះ​ខ្ញុំ នាង​អាវ​ខៀវ​នៅ​ឆ្វេង​ដៃ​ជា​ប្រពន្ធ​ខ្ញុំ ចំណែក​នាង​អាវ​ក្រហម​ជា​ស្រី​ស្នេហ៍​ខ្ញុំ​៕

មតិយោបល់