សារព័ត៌មាន Daily Mail បានចុះផ្សាយអំពីឪពុកកូនអ្នកនេសាទជនជាតិថៃ ដែលមានសំណាងប្រទះឃើញកម្អួតត្រីបាឡែន អណ្ដែតលើទឹកចំនួន ២ដុំដ៏មានតម្លៃ នៅខេត្ដ Satun ភាគខាងត្បូងប្រទេសថៃ។
យ៉ាងណាមិញ ខណៈពេលជិតមកដល់មាត់ច្រាំង ឪពុកកូនមហាសំណាង បានកត់សម្គាល់ឃើញដុំចម្លែកចំនួន ២ កំពុងតែរសាត់អណ្ដែត នៅត្រង់តំបន់ទឹករាក់។ ឃើញដូច្នេះ ពួកគាត់មិនបង្អង់យូរក៏ចុះរើសយកទៅផ្ទះ ដោយសារគិតថាជាកម្អួតរបស់ត្រីបាឡែន ដែលធ្លាប់បានឃើញតាមកញ្ចក់ទូរទស្សន៍នាពេលកន្លងមក។
កម្អួតត្រីបាឡែនទាំង២ដុំនេះ មួយមានទម្ងន់ ៧គីឡូក្រាម ខណៈមួយទៀតមានទម្ងន់ ៦០០ក្រាម ហើយទាំងពីរនេះអាចមានតម្លៃរហូតដល់ ២៤៥,០០០ផោន (ប្រមាណ ៣៣៤,៩២៧ដុល្លារអាមេរិក) ដោយផ្អែកលើគុណភាព និងតម្លៃនៃដុំកម្អួត ដែលគេធ្លាប់លក់បានពីមុន។ ហើយបន្ទាប់ពីការពិនិត្យរបស់អ្នកវិទ្យាសាស្ដ្រ នៅឯសកលវិទ្យាល័យក្នុងតំបន់ ពួកគេក៏បានចេញនូវវិញ្ញាបនប័ត្រ បញ្ជាក់ពីភាពពិតប្រាកដនៃដុំកម្អួតនេះផងដែរ។
មតិយោបល់