ព័ត៌មានសិល្បៈ និងកម្សាន្ត

Jiyoung សមាជិក Kara ព្យាយាម​សិក្សា​នៅ​សាកលវិទ្យាល័យ​

តារាចម្រៀង Jiyoung សមាជិក​របស់​ក្រុម Kara នៅ​ពេល​ថ្មីៗ​នេះ​ដែរ​ត្រូវ​បាន​គេ​ប្រទះឃើញ​នាង​ធ្វើ​ដំណើរ​តាម​ដង​វិថី ដែល​ធ្វើឲ្យ អ្នកគាំទ្រ​តារាចម្រៀង​រូបនេះ​មាន​ការចាប់អារម្មណ៍​ជា​ពន់ពេក​។​
Kang-JI-Young_school
​តារា​ស្រី​ដ៏​ឆើត​រូបនេះ បាន​តុបតែង​ខ្លួន​គួរឲ្យ​ទាក់ទាញ ជាមួយ​និង​សម្លៀក​សាមញ្ញា ដោយ​ដំណើរ​ដោយ​ថ្មើរជើង​ជាមួយ​និង​សៀវភៅ ដែល​មាន​នៅ ក្នុង​ដៃ​។​
​មើលទៅ នាង Jiyoung ពិត​ជា​គួរឲ្យ​ចាប់​អារម្មណ៍មែនទែន ដោយ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការសិក្សា ក្នុង​ស្ថានភាព​ជា​និស្សិត​។​
​នាង Jiyoung បច្ចុប្បន្នកាល​នេះ​ដែរ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ Sungkyunkwan University ជាមួយនិង f(x) Krystal៕​

មតិយោបល់