ខណៈដែលគេគិតថា អតីតតារាចម្រៀង លោក ចាន់ សម័យ នឹងលែងត្រលប់មកកាន់វិស័យចម្រៀង ព្រោះតែរងការអាម៉ាស់រឿងធ្លាក់ខ្លួនមួយប្រាវមុននោះ ផលិតកម្ម Galaxy បែរជាធ្វើអោយអ្នកគាំទ្រ របស់តារារូបនេះស្រឡាំងកាំង ដោយសារតែលោក ស្រាប់តែមានបទចម្រៀងមួយ បទក្រោមចំណងជើងថា”បាត់អូនទៅណា” យ៉ាងពិរោះរណ្ដំចិត្ត ដោយក្រៅពីច្រៀង លោកក៏ជាអ្នកសម្ដែង ក្នុងបទចម្រៀងនោះដោយផ្ទាល់ខ្លួនផង។ លោក ម៉ានុត រាជ អ្នកដឹកនាំសម្ដែងបទនេះ បានអះអាងថា លោកចាន់ សម័យ មិនត្រឹមតែមិនប្រែប្រួលសំទ្បេងដែលអ្នកខ្លះយល់ថា អាចនឹងមិនពិរោះដូចមុននោះទេ ពោលគឺពិរោះជាងមុនទៅទៀត ជាពិសេសគឺការលើកដាក់សំឡេង។
លោក ម៉ានុត រាជ បានអះអាងថា បទចម្រៀងរបស់លោក ចាន់ សម័យនៅក្នុងផលិតកម្ម Galaxy សុទ្ធតែត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដោយលោកបានទាំងរំពឹងថា បទចម្រៀង ដែលទើបតែបានបញ្ចប់MV ហើយដាក់បង្ហោះនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសនៅពេលអ្នកគាំទ្រ តារាចម្រៀងរូបនេះទាំងអស់ ដឹងថា លោក ចាន់ សម័យ ចាប់ផ្ដើមមានបទឡើងវិញ។ លោកថា បទ”បាត់ស្រីទៅណា” គឺជាបទមរតកដើមប៉ុណ្ណោះ ប៉ុន្តែដោយសារតែបទចម្រៀងនេះ លោក ចាន់ សម័យបកស្រាយបានពិរោះ ទើបធ្វើអោយកើន View គួរអោយកត់សម្គាល់ នៅលើសង្គមយូរធូប។
ចម្រៀងមួយបទនេះ បង្ហាញពីស្នេហាកម្សត់ តែមានចង្វាក់គួរអោយចង់រាំ ទើបបទចម្រៀងទាំងមូល ធ្វើអោយលោកពេញចិត្តតែម្ដង នៅពេលរួចរាល់ហើយដាក់បង្ហោះ។ នេះជាបទលើកឆាកបន្ទាប់ពីលោក មានរឿងដុនដាប ហើយត្រូវអ្នកគាំទ្របោះបង់មួយរយៈ។ នៅមិនទាន់ដឹងថាតើលោក ចាន់ សម័យ កុងត្រាច្រៀងផ្ដាច់មុខអោយផលិតកម្ម Galaxy ឬយ៉ាងណានោះទេ ប៉ុន្តែយោងតាមការទម្លាយ ពីលោកម៉ានុតរាជ ដែលបានកាន់ក្ដាប់តំណែង ជាអ្នកដឹកនាំសម្ដែង និងជាអ្នកផលិតបទចម្រៀងជាច្រើន អោយផលិតកម្ម Galaxy នាពេលចុងក្រោយ បានអះអាងថា លោក ចាន់ សម័យ នឹងមានបទចម្រៀងច្រើនទៀត ក្រៅពីបទចូលឆ្នាំដែលទើបបង្ហោះឡើង ដើម្បីស្ទាបស្ទង់ទីផ្សារនេះ។
ចង់ដឹងថាបទថ្មីសន្លាងដែលលោក ចាន់ សម័យ ទើបតែបង្ហាញជាថ្មីក្រោយពេលធ្លាក់ខ្លួន តើមានអត្ថន័យពិរោះយ៉ាងណា សូមរីករាយទស្សនា៖
មតិយោបល់