មិនតិចជាង ២ សប្តាហ៍នោះទេ ដែលតារាចម្រៀង G-Dragon បានបង្ហាញមុខជាមួយនិង Solo Concert ជាលើកដំបូងនៅទីក្រុង សេអ៊ូល។
កាលពីថ្ងៃទី ១៩ ខែ មិនា ម្សិលមិញនេះដែរ តារាចម្រៀងដែលជាប្រធានក្រុម Bigbang រូបនេះបានចែកចាយរូបថតរបស់គាត់នៅលើឆាកហ្វឹកហាត់សមតន្ត្រី។ការចែកចាយនេះដែរ ឆ្លុះបញ្ជាំងថាតន្ត្រី និងជោគជ័យ និងមានអ្វីគួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។
G-Dragon នឹងតាមផ្តើមការប្រគុំតន្ត្រីនេះ ក្រោមប្រធានបទ” GD 2013 1st World Tour” ដែលចាប់ផ្តើមនៅថ្ងៃទី ៣០ និង ៣១ ចុងខែ មិនា នេះ ដែលធ្វើឡើងនៅ Seoul Olympic Gymnasium ។ស្របជាមួយនិងគ្នានេះដែរតារាចម្រៀងរូបនេះបានសន្យាជាមួយនិងអ្នកគាំទ្រថា គាត់និងបង្ហាញបទ ចម្រៀងថ្មីរបស់គាត់ក្រោមចំណងជើងថា “Michi GO” ក្នុងតន្ត្រីដែលបានកំណត់ខាងមុខនោះ ។បន្ទាប់មកទៀតតារាចម្រៀងរូបនេះ និងធ្វើដំណើរទៅកាន់ ជប៉ុន ហុងកុង ចិន ឥណ្ឌូនេស៊ី សាំងហ្គាពួរ ម៉ាឡេស៊ី ថៃ និងបណ្តាប្រទេសដទៃទៀតជាមួយនិងកម្មវិធី តន្ត្រីទេសចរ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់