ប៉េកាំង៖ តម្លៃផ្ទះថ្មីបានកើនឡើងយ៉ាងខ្ពស់សន្លឹមនៅក្នុងទីក្រុងនានានៃប្រទេសចិន កាលពីខែកុម្ភៈកន្លងទៅនេះ ដែលជាហេតុអ្វីឲ្យរដ្ឋាភិបាលស្មុគស្មាញក្នុងការដោះស្រាយស្ថានការណ៍មួយនេះ។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យបានបង្ហាញឲ្យឃើញកាលពីថ្ងៃចន្ទកន្លងទៅ។
នៅក្នុងចំណោមទីក្រុងធំៗចំនួន ៧០របស់ចិន មាន ៦៦ទីក្រុង ដែលតម្លៃផ្ទះបានកើនឡើង ៣,១ភាគរយបើធៀបនឹងខែមករា នេះបើយោងតាមស្ថិតិរបស់ក្រសួងស្ថិតិជាតិបានឲ្យដឹង។
កាលពីខែមករា កន្លងទៅ តម្លៃផ្ទះនៅក្នុងទីក្រុងចំនួន ៥៣បានស្ទុះឡើង ប៉ុន្តែវាមិនទាន់បានធ្វើឲ្យទីផ្សារលក់ផ្ទះនៅក្នុងប្រទេសចិនមានការជ្រួលច្របល់នោះទេ ប៉ុន្តែនៅពេលនេះ ទីផ្សារមួយនេះបានធ្វើឲ្យរដ្ឋាភិបាលឈឺក្បាល។
តម្លៃផ្ទះថ្មីនៅក្នុងទីក្រុង Beijing និង Guangzhou បានកើនឡើងរហូតដល់ ៣,១ភាគរយ ពីមួយទៅមួយខែ ហើយនៅក្នុងទីក្រុង Shanghai និង Shenzhen វិញកើនឡើង ២,៣ភាគរយ។ បើយោងតាមរបាយការណ៍បានឲ្យដឹងថា នៅភាគខាងកើតនៃប្រទេសចិន តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ០,៤ភាគរយ ចាប់តាំងពីខែមករា៕
ព័ត៌មានជាតិ
មតិយោបល់