ព័ត៌មានសិល្បៈ និងកម្សាន្ត

ដោយសារបទចម្រៀងមួយនេះ! ធ្វើអោយ នាយចឺម លង់ស្រលាញ់អ្នកមេម៉ាយរូបស្រស់ ដកចិត្តមិនរួច

មួយរយ:ចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងតែនាំគ្នាចាប់អារម្មណ៍លើជីវិតឯកកជនរបស់តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ នាយចឺម យ៉ាងខ្លាំង បន្ទាប់ពីតារាប្រុសរូបនេះបានបើកបង្ហាញមុខគូស្នេហ៍ថ្មី ដែលជាស្រីស្អាតសាច់សខ្ចី លេងខ្លួនបែបស៊ីវីល័យម្នាក់ មានឈ្មោះថា សេង សុខឃីម ដែលត្រូវបានគេដឹងថាស្រីស្រស់រូបនេះ ជាអ្នកមេម៉ាយកូនមួយ។

ម៉្យាងវិញទៀត ក្រោយពីបើកចំហទំនាក់ទំនងស្នេហ៍នឹងម្ចាស់បេះដូងថ្មី ជាអ្នកមេម៉ាយរូបស្រស់ខាងលើនេះ គេសង្កេតឃើញ នាយចឺម ហាក់កាន់តែបើកបង្ហាញពីជីវិតស្នេហាដ៏ផ្អែមល្ហែមរវាងលោក និង សង្សារបណ្ដូលចិត្តនេះខ្លាំងឡើង ដោយតែងឃើញបណ្ដើរគ្នាទៅចូលរួមកម្មវិធីផ្សេងៗជាមួយគ្នា បង្ហោះរូបភាព និងសារយ៉ាងផ្អែមល្ហែមលើបណ្ដាញសង្គមជាហូរហែ។

ដោយឡែកថ្មីៗនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ថែមទៀតនោះ គឺបន្ទាប់ពីឃើញលើបណ្ដាញសង្គមរបស់ តារាចម្រៀងប្រុសរូបនេះ បានបង្ហោះវីដេអូចម្រៀងមួយដែលជាបទចម្រៀងរបស់លោកទើបតែចេញកាលពីប៉ុន្មានថ្ងៃមុន គឺបទ «ថ្លៃទឹកដោះ» ដែលសម្ដែងដោយលោក និងគូស្នេហ៍ថ្មីរបស់លោកផ្ទាល់តែម្ដង។

 

កាន់តែពិសេសទៀតនោះ លោក ក៏បានភ្ជាប់ជាមួយសារមួយដែលចង់បង្ហាញដល់មហាជនថា ដោយសារតែបទចម្រៀងមួយនេះហើយ ដែលបានធ្វើឱ្យរូបលោកបានជួបនឹងគូស្នេហ៍រូបស្រស់ជាអ្នកមេម៉ាយកូនមួយ សេង សុឃីម នេះ និងបានផ្ដើមស្នេហ៍ជាមួយគ្នាចាប់តាំងពីពេលនោះមក។ ក្នុងនោះលោក បានពោលពាក្យភ្ជាប់ជាមួយនឹងវីដេអូចម្រៀងថា៖ «អរគុណបទចម្រៀងមួយនេះ ដែលនាំបងឱ្យស្គាល់អូន»៕

មតិយោបល់