ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង Jang Geun Suk គ្រោះថ្នាក់​ចរាចរ​តែ​មិន​អី​

​នៅ​ថ្ងៃ​ទី ២២ ខែ មិនា ឆ្នាំ ២០១៣ នេះដែរ ខាង ការិយាយល័យ Incheon Police Department បានឲ្យដឹងថា តារា​សម្តែង Jang Geun Suk បាន​ធ្វើ​ដំណើរ​ជាមួយ​និង​ឡាន​ស្ព័​ររបស់ខ្លួន ដើម្បី​ទៅ​កាន់ Incheon Airport Highway កាលពី​ថ្ងៃ​ទី ២១ នោះ តែ​ចៃដន្យ​អាក្រក់​ឡាន​របស់ខ្លួន​បាន​ទៅបុក​ជាមួយនិង ឡាន​ក្រុង នៅវេលា​ម៉ោង 6:20pm (KST)​។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅ​តំបន់​ដែល​ហាម​ឃាត ល្បឿន ដោយ​អាច​ធ្វើដំណើរ​បាន​តែ 10.4km ។​

​តារា​សម្តែង​ស្រស់​សង្ហារ Jang Geun Suk បាន​ពន្យល់ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង ខណៈ​ដែល​គាត់​បាន​ព្យាយាម​បើក​គេច​ពី​ផ្លូវ​ចង្អៀត ដែល​ធ្វើឲ្យកើត​ហេតុភេទ​ខាងលើ តែ​សំណាងល្អ​ដែល​ខ្លួន លោក​មិន​មាន​អ្វី​ធ្ងន់ធ្ងរ និង​អ្នក​ដែល​ជិះ ឡានក្រុង​នោះ​ទៀតសោត ក៏​មិន​អី​ដែរ ។​
​បន្ទាប់​ពី​គ្រោះថ្នាក់​នេះ​កើតឡើង​តារា​សម្តែង​រូបនេះ​បាន​ឆ្ពោះទៅកាន់ ព្រលានយន្តហោះ ដើម្បី​ហោះហើរ​ទៅកាន់​ប្រទេស​ថៃ ដើម្បី​បង្ហាញ ខ្លួន​ក្នុង​កម្មវិធី របស់ខ្លួន​នោះ​។​ចំណែក​ភ្នាកងារ​របស់​តារា​សម្តែង​រូបនេះ​បានឲ្យ​ដឹង​ដែរថា គាត់​និង​ទៅ​មន្ទីរពេទ្យ នៅ​ប្រទេស​ថៃ ដើម្បី​ត្រួតពិនិត្យ​រាងកាយ​ផងដែរ​៕​
jang-geun-suk159_jang_geun_suk_wallpaper_lotte_2_1280x1024

jang geun suk

Jang-Geun-Suk-He-is-Beautiful-03

មតិយោបល់