ភ្នំពេញត្រូវបានស្គាល់ថា “គុចខ្យងរបស់អាស៊ី” ជារាជធានី និងជាទីក្រុងធំបំផុតរបស់ប្រទេសកម្ពុជា។ សព្វថ្ងៃភ្នំពេញជាមជ្ឈមណ្ឌលវប្បធម៌ ពាណិជ្ជកម្ម និងនយោបាយដែលផ្ដល់ជូននូវការបញ្ចូលគ្នាតែមួយគត់នៃសោភ័ណភាពបែបប្រពៃណី និងបែបទីក្រុង។
សព្វថ្ងៃនេះ ភ្នំពេញជាទីក្រុងនៃការលូតលាស់សេដ្ឋកិច្ច និងសំណង់ទីក្រុង។ រលកនៃការអភិវឌ្ឍបានបង្កើតជាអគារខ្ពស់ៗ បូករួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម៣០ ភោជនីយដ្ឋានដែលផ្ដល់ជូនការបម្រើម្ហូបឆ្ងាញ់ៗ និងសណ្ឋាគារដែលមានស្ទីលប្រណីតៗគ្រប់កម្រិត។ អ្វីដែលរួមចំណែកក្នុងការអភិវឌ្ឍនេះគឺការរីកចម្រើនខាងម្ហូបអាហារ និងទស្សនីយភាពពេលរាត្រីដែលអាចប្រកួតប្រជែងជាមួយទីក្រុងផ្សេងទៀតនៅក្នុងតំបន់។
រាជធានីដ៏ស្រស់ស្អាតនេះក៏មានលក្ខណៈពិសេសនូវការទាក់ទាញបែបប្រវត្តិសាស្រ្តនិងវប្បធម៌ជាច្រើន រួមនឹងឱកាសជាច្រើនដើម្បីតំណាងអោយវប្បធម៌របស់ប្រទេសកម្ពុជាក្នុងស្រុក។ នៅទីនេះគេហដ្ឋានសល់ពីសម័យអាណានិគមចាស់ៗនៅស្ថិតស្ថេរជាមួយសោភ័ណភាពអាហារដ្ឋានថ្មីៗ វត្តអារាម និងទីផ្សារ ទាំងអស់នេះជាភស្ដុតាងនៃថាមពលដ៏ខ្លាំងក្លានៃផ្លូវថ្នល់របស់ទីក្រុងភ្នំពេញ។
មាត់ទន្លេដ៏ល្បីល្បាញជាប្រជុំនៃហាងស្រា បារតូចៗ និងភោជនីយដ្ឋានដ៏ពេញនិយម។ មានហាងដែលផ្ដល់ជូននូវផលិតផលធ្វើពីសូត្ររបស់កម្ពុជាដ៏ស្រស់ស្អាត និងមានដាក់តាំងវិចិត្រសាលនៅសងខាងផ្លូវផងដែរ។ បន្ថែមលើទស្សនីយភាពសិល្បៈដ៏វិចិត្រ និងការដើរកំសាន្ដពេលរាត្រី អ្នកនឹងយល់ថាហេតុអ្វីភ្នំពេញក្លាយជាដ៏គួរអោយស្រលាញ់ និងជាទិសដៅធ្វើដំណើររបស់ទេសចរបែបនេះ។
ព្រះបរមរាជវាំងនៅតាមដងវិថីនៃទីក្រុងភ្នំពេញពោរពេញដោយទស្សនីយភាពមានពណ៌ស្រស់ស្អាត។ ទីក្រុងមានការចាប់អារម្មណ៍បែបប្រវត្តិសាស្រ្តនិងវប្បធម៌ដែលអាចធ្វើទេសចរណ៍បាន រួមជាមួយភោជនីយដ្ឋាន និងរង្គសាលច្រើនរាប់មិនអស់។
សម្រាប់ការចង់ដឹងពីប្រវត្តិសាស្រ្តនិងជីវិតរបស់ព្រះមហាក្សត្រ ភ្ញៀវអាចធ្វើទេសចរណ៍ទៅព្រះបរមរាជវាំង និងព្រះវិហារព្រះកែវមរកតដែលមានទីតាំងនៅជិតព្រះរាជវាំង។ គ្រាន់តែដើរចេញបន្តិចនឹងឃើញសារមន្ទីរជាតិដែលមានបន្ទប់ជាច្រើនមានទៅដោយចម្លាក់ខ្មែរ វត្ថុផ្សេងៗធ្វើពីសេរ៉ាមិក ស្ពាន់ និងរបស់ប្រជាជនសម័យបុរាណ។ ដើម្បីសាកល្បងពីជីវិតទីក្រុង ភ្ញៀវអាចដើរតាមមហាវិថីសុធារស ដែលមានម្ហូបអាហារក្នុងស្រុក និងមានហាងលក់វត្ថុបុរាណដែលលក់របស់របរដូចជាថាសប្រាក់ ហិបម្លូ ខ្សែក្រវាត់ កាក់បុរាណ រូបចម្លាក់ប្រាក់ ឬឈើនិងចម្លាក់ថ្មម៉ាបដ៏ល្បីល្បាញពីខេត្តពោធិសាត់។
ភ្ញៀវក៏អាចស្វែងរកភាពរីករាយដោយធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ។ តាមមហាវិថីពោរពេញទៅដោយអគារសល់ពីសម័យអាណានិគមស្រស់ប្រណីតៗ និងនៅតាមមាត់ទន្លេមានហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើនដែលធ្វើអោយទីក្រុងនេះពិតជាស្រស់ស្អាតដោយការទស្សនាដោយថ្មើរជើង។
សម្រាប់អ្នកដែលចាប់អារម្មណ៍ការទិញឥវ៉ាន់ ផ្សារទួលទំពូង ក៏ត្រូវបានគេស្គាល់ថា ផ្សាររុស្ស៊ី ដែលមានលក់វត្ថុបុរាណ របស់អនុស្សាវរីយ៍ផ្សេងៗ និងសម្លៀកបំពាក់ដេរពីរោងចក្រដែលបញ្ចុះតម្លៃពិសេស។ ភ្ញៀវដែលចូលចិត្តភាពផាសុកភាពជាមួយម៉ាស៊ីនត្រជាក់អាចជ្រើសរើសឈប់នៅហាងទំនិញទំនើបៗរបស់ទីក្រុង (ដូចជា ផ្សារទំនើបសុរិយា មជ្ឈមណ្ឌលសុវណ្ណា និងផ្សារស៊ីធីម៉ល)។
ការជិះទូកលេងកំសាន្តតាមដងទន្លេសាបរបស់ទីក្រុងភ្នំពេញបម្រើជូននូវការសម្រាកដ៏ល្អឥតខ្ចោះ ដើម្បីបញ្ចប់សកម្មភាពនឿយហត់ពេញមួយថ្ងៃ។ ស្រូបយកខ្យល់អាកាសបក់រំភើយនិងទស្សនាទីក្រុងរបស់ប្រទេសកម្ពុជាចាប់ផ្ដើមមានពន្លឺភ្លឺឡើងៗនាពេលល្ងាច៕
មតិយោបល់