ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ចាន់​ផល មិន​ហាន​សារភាព​ចំណង​ស្នេហ៍​លួចលាក់​បី​ឆ្នាំ

420175_2848440906112_1705374825_n
​សុខ ចាន់​ផល ក្រោយ​ព្យុះ​ភ្លើង​ជីវិត​ដ៏​សែន​លំបាក់ បាន​ក្លាយទៅជា​កវីនិពន្ធ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ប្រចាំ​ផលិត​រស្មី​ហង្ស​មាស ដែល​ជា​ទ្រនំ​ធំ ក្នុងចំណោម​ផលិត​ផ្សេងៗ​ទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មាន​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​ជាច្រើន ដែល​ចេញ​លក់​លើ​ទីផ្សារ ហើយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន និង​អ្នកគាំទ្រ​របស់​កវីនិពន្ធ សុខ ចាន់​ផល នៅក្នុង​នោះ​មាន​បទ “Call មក​បង​ពេល​គេបោះបង់​អូន​” “​សន្យា មុន​គេង​” និង​បទ “​កុំ​លើក​ទូរស័ព្ទ​គេ​ពេល​នៅ​ក្បែរ​អូន​”​។​
208959_2929067921737_386716826_n
​នៅ​ពេល​ថ្មីៗ នេះដែរ ទន្ទឹម​និង​ទទួលបាន​កេរ្ត៍​ឈ្មោះ ល្បី​សុះសាយ កវីនិពន្ធ​រូបនេះ​ក៏​លេច​ឭ​ព័ត៌មាន​ថា មាន​ចំណង​ស្នេហ៍​លួចលាក់​រហូតដល់ ទៅ ៣ ឆ្នាំ ដែល​មិន​ហាន​ទម្លាយ​ចេញពី​ដើមទ្រូង​។​
​ព័ត៌មាន​ដ៏​រសើប​នេះ​ត្រូវបាន​អ្នកគាំទ្រ​របស់​កវីនិពន្ធ​វ័យក្មេង​រូបនេះ​ចង់​ដឹង​ចង់​ឭ​ថា វា​យ៉ាង​ម៉េច​ដែរ ព័ត៌មានមួយនេះ​​។​

​អ្នកគាំទ្រ​ម្នាក់​របស់​កវីនិពន្ធ​សុខ ចាន់​ផល បាន​ប្រាប់ឲ្យដឹង​ថា រឿងនេះ​វា​មិន​ពិត​នោះទេ តែបើ​ពិត​វិញ​ជា​រឿងរ៉ាវ ដែល​រំ​លេចចេញ​តាម ចុង​ប​កា របស់​កវីនិពន្ធ​រូបនេះ​តែប៉ុណ្ណោះ ។ ប្រភព​ដដែល​បាន​បន្ត​ឲ្យដឹងថា រឿង​ដ៏​រសើប​នេះ វា​គ្រាន់តែ​ជា​រឿង​ដែល​មាន​នៅក្នុង​បទ​ចម្រៀង “​លួច​ស្រលាញ់​អូន​បី​ឆ្នាំ​” របស់​ផលិត​រស្មី​ហង្ស​មាស ស្ថិតនៅ​ក្នុង​វ៉ុល ៤៧៧ ដែល​ច្រៀង​ដោយ តារាចម្រៀង ឆន សុវណ្ណ​រាជ​។​
601285_2878028845792_2091315237_n
​តែ​ទោះជា​យ៉ាងណា បណ្តា​មហាជន​អ្នកគាំទ្រ និង​អ្នកលេង​នៅលើ​បណ្តាញ​អន​ឡាញ​សង្គម​ហ្វេ​សប៊ុក នៅតែ​ចង់​ឃើញ​ស្នាដៃ​បន្ត និង​ថ្មីៗ​រំលេច​ចេញពី​ក្រអៅបេះដូង​​របស់​តារា​និពន្ធ​ទំនុកច្រៀង​រូបនេះ ដែល​ចេញលក់​​នៅលើ​ទីផ្សារ​នា​ពេល​ខាងមុខ​៕​

ស្តាប់បទ​ចម្រៀង​ដូចខាងក្រោមនេះ៖

មតិយោបល់