នាង Virginie Caprice ដែលត្រូវបានគេស្គាលថាជាតារាម៉ូដែលអាក្រាត និងមានឈ្មោះក្រៅថា “Octopus colorful” ខណៈដែលគេធ្វើការទស្សន៍ទាយថា បារាំង រងការបំបាក់ ពី អេស្ប៉ាញដោយលទ្ធផល 3-1 ដែលនឹងធ្វើឡើងនៅ Stade de France នាងក៏បានដោះអាវធ្វើការគាំទ្រទៅលើអស្ប៉ាញទៅវិញ។
គ្មាននរណាអស្ចារ្យដូចតារាម៉ូដែល Virginie Caprice ដែលជាតារាម៉ូដែលរបស់បារាំងបែរជាបង្ហាញរូបថតពាក់កណ្តាលអាក្រាតគាំទ្រអេស្ប៉ាញដោយសរសេរនៅលើដើមទ្រូងខាងឆ្វេងថា បារាំង ១ និង អេស្ប៉ាញ ៣ នៅលើដើមដៃខាងឆ្វេង។
កាលពីរដូវកាល Euro 2012 ស្រីស្រស់រូបនេះក៏ជាភ្ញៀវកិត្តិយសរបស់អេស្ប៉ាញផងដែរ ហើយក៏ត្រូវបានគេប្រសិទ្ធនាមឈ្មោះថា “Octopus colorful”។
គួរបញ្ជាក់ថា មុននៃការប្រកួតយប់នេះ គេជឿជាក់ថា ក្រុមទាំងពីរអាច និងឡើងទៅកាន់ការប្រកួត លក្ខណៈពិភពលោក នៅឆ្នាំ ២០១៤ ដែលធ្វើឡើងនៅប្រេស៊ីល៕







មតិយោបល់