ជារាជនីក្នុងវិស័យសិល្បៈចិន ដែលមានសម្រស់ស្រស់សោភា កញ្ញា Bingbing បានលើកឡើងថា នាងមិនបាច់វះកាត់ទេ តែបើមិនស្អាតវិញ ច្បាស់ណាស់បច្ចុប្បន្ននឹងធ្វើការវះកាត់កែសម្រស់។
Fan Bingbing ត្រូវបានគេដឹងថា មានមុខទម្រង់អក្សរវី សាច់សខ្ចី និងរូបរាងសិចស៊ី ធ្វើឲ្យនាងកំពុងក្លាយជានិម្មិតរូប នៃវិស័យឧស្សាហកម្មកម្សាន្ត ក្នុងប្រទេសចិន។
ថ្មីៗនេះ តារាចិនខាងលើបានទទួលសំនួរជាច្រើនពី ប្រិយមិត្តថានាងបានវះកាត់កែសម្រស់ឬអត់ ? ក្នុងនោះស្រីស្រស់Bingbing បានឆ្លើយថាគ្មានការវះកាត់អ្វីទាំងអស់ ។ នាងបានបន្តថា អ្វីដែលមានដូចជាស្បែក សក់ ស្អាតគឺបានមកពីឪពុកម្តាយ របស់នាង ដូច្នោះនាងមិនចាំបាច់យកកាំបិតវះកាត់លើផ្ទៃមុខនាងឡើយ។
នាងបានបន្តថាអ្វីដែលស្អាតយ៉ាងនេះគឺគួរអរគុណដល់ឪពុកម្តាយ របស់នាង ដែលធ្វើឲ្យនាងស្អាតយ៉ាងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ Fan Bingbing បានលើកឡើងថា បើសម្រស់នាងមិនស្អាតដូចបច្ចុប្បន្ន នោះច្បាស់ណាស់ នាងនឹងស្វែងរកការវះកាត់កែសម្រស់ ជាមិនខាន តែពេលនេះនាងមិនត្រូវការទទួលអ្វី ផ្សេងឡើយ៕


មតិយោបល់