ព័ត៌មានជាតិ

William James Sidis ជា​មនុស្ស​ដែល​ឆ្លាត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​

​កាល​បាន​អាយុ ៨ ឆ្នាំ William James Sidi បាន​បញ្ចេញ​សមត្ថភាព ខាង​គណិតវិទ្យា​របស់​ខ្លួន​យ៉ាង​អស្ចារ្យ​ដោយ​បាន​បង្កើត​នូវ​តារាង លោ​ការី ថ្មី​មួយ​សម្រាប់​​ប្រើប្រាស់​ដែល​ត្រូវបាន​យក​មក​បង្រៀន​ក្នុង​នៅ​សាកលវិទ្យាល័យ Harvard ។​
wsidis-1914-wikimedia-commons-d9a60fd53e7b656a3003f6998ce7288cd048708d-s6-c10
​កុមារ​ម្នាក់​នេះ​ក៏​បាន​បំបែក​ឯកត្ត​កម្ម​ពិភពលោក​ផង ដែល​ដោយបាន​ចូល​សិក្សា​ក្នុង​សាកលវិទ្យាល័យ Harvard នៅ​អាយុ ១១​ឆ្នាំ ហើយ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​រយៈពេល​៥ ឆ្នាំ​ក្រោយមក​។​

​ក្រោយ​ឆ្លងកាត់​កុមារភាព​ដ៍​សែន​អស្ចារ្យ​មក​William James Sidi បាន​បន្ត​ភាព​ពេញវ័យ​របស់គាត់​ជាមួយ​ភាពល្បីល្បាញ​តទៅ​។ ក្រោយមក​ដោយសារ​សារ​ពត័មាន​ជាច្រើន បាន​ចុះផ្សាយ​ព័ត៌​មាន​ពី​គាត់​ជាច្រើន ទាំង​ព័ត៌​មាន​ល្អ និង អាក្រក់ ។ គាត់​បាន​សម្រេច​ចិត្ត រស់នៅ​ដោយ​ស្ងប់ស្ងាត់ ហើយ​ចាក់ចេញ​ពី​វិស័យ​គណិតវិទ្យា គាត់​ងាក​មក​រក ការសរសេរ​សៀវភៅ​វិញ ។ ក្នុង​ឆ្នាំ ១៩២៥ គាត់​បាន​បោះពុម្ព​សៀវភៅ​មួយ​ស្តីពី ចក្រ​វា​ឡ​ដែលជា​ផ្លូវ​សម្រាប់​​អ្នកវិទ្យាសាស្ត្រ​ជំនាន់​ក្រោយ​សិក្សា​ស្រាវជ្រាវ​បន្ត ។ William James Sidi បាន​ទទួល​មរណភាព​ក្នុង​ឆ្នាំ ១៩៤៤​៕​
ប្រែសម្រួលអត្ថបទដោយ​៖លោក ម៉ៅ សុខេន​

មតិយោបល់