នៅធ្វីតទ័រ Sunye បានចែកចាយព័ត៌មានដែលមានសុភមង្គលជាទីបំផុតថាខ្លួននឹងក្លាយទៅជាម្តាយរបស់គេឆាប់ៗខាងមុខនេះ។
នៅពេលថ្មីៗនេះដែរ លើធ្វីតទ័ររបស់ស្រីស្រស់ Sunye (Wonder Girls) បង្ហាញព័ត៌មានជាសារធារណៈថាខ្លួនមានផ្ទៃពោះ ដែលជាព័ត៌មានមួយគួរឲ្យភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់ខ្លួន ។ស្រីស្រស់រូបនេះបានធ្វីតថា”អ្នកគាំទ្រទាំងអស់របស់ខ្ញុំ ខ្ញុំបានក្លាយទៅជាម្តាយរបស់គេ”។
ស្រីស្រស់ Sunye បានបន្តថា នាងមានផ្ទៃពោះ ៣ ខែទៅហើយ នឹងសង្ឈឹមថា កូនរបស់ខ្ញុំ និងលូតលាស់ និងមានសុខភាពល្អ នៅក្នុងស្បូន។
គួរបញ្ជាក់ផងដែរថា Sunye បានរៀបការជាមួយនិង James Park កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៣ នៅ Lotte Hotel នៅក្រុងSogongdong នាទីក្រុង Seoul បន្ទាប់ពីរៀបការរួចហើយស្រីស្រស់រូបនេះ បានលាឈប់ពីក្រុម Wonder Girls ទៅរួមរស់ជាមួយនិងប្តីរបស់នាងនាប្រទេសកាណាដា៕


មតិយោបល់