ព័ត៌មានសិល្បៈ និងកម្សាន្ត

ពូរបស់ ល្អហួស សំណូមពរកុំឲ្យមហាជនមួយចំនួនយកល្អហួសទៅប្រៀបធៀបជាមួយអ្នកផ្សេង ខណៈក្មេងស្រីវ័យក្មេងរូបនេះ មានសមត្ថភាពគួរឲ្យគ្រប់គ្នាកោតសរសើរ

 

(ភ្នំពេញ)៖ ល្អហួស គឺជាក្មេងស្រីដ៏មានទេពកោសក្យផ្នែកសិល្បៈម្នាក់ ដែលត្រូវបានមហាជនជាច្រើនកោតសរសើរ ព្រោះក្មេងស្រីម្នាក់នេះ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត បែបល្អគន់ពីធម្មជាតិនោះទេ ថែមទាំងមានសមត្ថភាពអាចច្រៀង សម្តែង រាំរបាំបាន៧យ៉ាងយ៉ាងស្ទាត់ជំនាញ និងអាចនិយាយបាន៣ភាសាយ៉ាងល្អផងដែរ។ យ៉ាងណាមិញ ក្រោយពីមានមហាជនមួយចំនួនយក ល្អហួស ទៅប្រៀបធៀបជាមួយអ្នកផ្សេង លោក Kim San ដែលជាពូរបស់ល្អហួស បានចេញមកសំណូមពរ ឲ្យមហាជនមួយចំនួន បញ្ឈប់ការយកក្មួយស្រីរបស់ខ្លួនទៅប្រៀបធៀប ដោយអះអាងថា «គេល្អបែបគេ ល្អហួសល្អបែបល្អហួស»។

ក្នុងបណ្តាញសង្គម លោក Kim San ដែលមានគណីឈ្មោះថា Kim San Officiall បានសសេរយ៉ាងដូច្នេះថា «កុំយកល្អហួសទៅប្រៀបធៀបជាមួយនឹងអ្នកផ្សេង គេល្អបែបគេ ល្អហួសល្អបែបល្អហួស។ ល្អហួសមិនមែនមានតែរូបសម្រស់តែមួយមុខទេ ល្អហួសអាចនិយាយបាន ៣ភាសាយ៉ាងស្ទាត់ជំនាញ « ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ » ល្អហួសអាចរាំរបាំខ្មែរបាន ៧របាំយ៉ាងស្ទាត់ជំនាញ។ និយាយឲ្យចប់សេចក្ដី ល្អហួសជាក្មេងមានទេពកោសល្យខ្ពស់អាចសម្តែងបានគ្រប់ទម្រង់ឲ្យតែជាសិល្បៈសម័យនិងបុរាណ និងសិល្បៈនៅក្រៅស្រុក»។

លោកបន្តថា «ក្រោយបញ្ចប់ការសិក្សានៅក្នុងស្រុកយើងនឹងឲ្យ ល្អហួសទៅបន្តការសិក្សានៅក្រៅប្រទេស ដើម្បីបន្ថែមចំណេះដឹងឲ្យកាន់តែខ្លាំង ពេលល្អហួសធំពេញរូបពេញរាងខ្ញុំមិនអាចបញ្ជូនតែរូបសម្រស់ទៅប្រលងបវរកញ្ញានោះទេ គឺបញ្ជូនចំណេះដឹងបូករួមនឹងរូបសម្រស់ និងភាពជឿរជាក់ ភាពក្លាហាន និងសុជីវធម៌ទៅប្រលង ( តូចខ្លឹម តែខ្លាំង ចុះទម្រាំ៨ឆ្នាំទៀតសម្ថភាពល្អហួសខ្លាំងប៉ុណ្ណាទៅ? បងប្អូនដែលស្រលាញ់ល្អហួសប្រហែលជាដឹងច្បាស់ហើយពីសម្ថភាពរបស់ក្មេងស្រីតូចម្នាក់នេះ ស្រលាញ់ល្អហួសអត់?»។

 

មតិយោបល់