នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនផលិតភាពយន្ត Paramount បាននិយាយថា ខ្លួនបានសហការជាមួយក្រុមហ៊ុន China Movie Channel និងក្រុមហ៊ុន Jiaflix Enterprises ក្នុងការបង្កើតខ្សែភាពយន្តរឿង Transformers វគ្គ ៤។

China Movie Channel ក្រុមហ៊ុនមួយរបស់រដ្ឋាភិបាល ដែលមានតួនាទីផលិត និងបង្កើតនូវកម្មវិធីវិទ្យុ និងទូរទស្សន៍របស់រដ្ឋ។
យោងតាមប្រភពសារព័ត៌មាននៅក្នុងស្រុកបានឲ្យដឹងថា វគ្គថ្មីនេះ នឹងមានការចូលរួមសម្ដែងដោយតារាចិន ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថា ជាតារារូបណានោះទេ។
គួរបញ្ជាក់ផងដែរថា តាមការគម្រោងទុក ខ្សែភាពយន្តរឿង Transformers 4 នឹងត្រូវដាក់បញ្ជាំងនៅជុំវិញពិភពលោក នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៤៕
មតិយោបល់