ព័ត៌មានសិល្បៈ និងកម្សាន្ត

ឳ​ពុក Selena Gomez សម្លាប់​ប្រពន្ធ​ខ្លួននៅ​ក្នុង​ផ្ទះ​

​នៅ​ទីក្រុង Los Angeles ប៉ូលិស​បាន​ទទួល​ព័ត៌មាន​ថា តារាចម្រៀង Selena Gomez បាន​ទម្លាយ​ចេញ​ព័ត៌មាន​ពី​ការ​បាញ់​សម្លាប់​ម្តាយ​របស់​នាង​នៅផ្ទះ​របស់​ខ្លួន​។​
​កាលពី​ថ្ងៃ​ទី ៥ ខែ មេសា ឆ្នាំ ២០១២ កន្លងទៅនេះ ប៉ូលិស​នៅ Los Angeles បានទទួល​ព័ត៌មាន​មួយ នៅផ្ទះ​របស់​តារាចម្រៀង Selena Gomez មាន​ករណី​ឃាតកម្ម​កើតឡើង ។​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ករណី​ឃាតកម្ម​នេះ​កើតឡើង​ដោយសារតែ ឳ​ពុក​របស់​តារា​ចម្រៀង​ដែល​ទើប​នឹង​ចេញ បទ​ថ្មី Come & Get it បាន​ទាញ់​កាំភ្លើងខ្លី សម្លាប់​ប្រពន្ធ របស់ខ្លួន​។​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា ជុំវិញ​នៃ​បញ្ហា​នេះ​កើតឡើង Selena Gomez ក៏​មាន​ចេតនា​បញ្ចេញ​ព័ត៌មាន​នេះ​តែម្តង​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ករណី​​ឃាតកម្ម​នេះ​ភ្លាម ប៉ូលិស នៅ​រដ្ឋ Los Angeles បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ជុំវិញ ផ្ទះ តារាចម្រៀង Selena Gomez. ដោយ​ពិនិត្យ​ចុះ​ពិនិត្យ​ឡើង និង​សាក​សូរ​ព័ត៌មាន ទើប​ដឹងថា នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បោក​បញ្ជោត​របស់​ជនខិលខូច ធ្វើឲ្យ​ប៉ូលិស ក្នុង​រដ្ឋ រវល់​តែ​ប៉ុណ្ណោះ​។​

​ចំណែក​តារាចម្រៀង Selena Gomez វិញ ក៏​បាន​ទទួល​ព័ត៌មាន​ផ្សាយ​បំភ័យ​នេះដែរ ដោយ​ប៉ូលិស បាន​សាកសួរ​ពី​បញ្ហា​ច​ចាម​អារាម​បំភ័យ​ខាងលើ ។​ស្រី​ស្រស់​រូបនេះ​បាន​និយាយថា នាង​ពិតជា​មាន​អារម្មណ៍​ថា នឿយហត់​ណាស់ មុន​ព័ត៌មាន​កំប្លែង​ដ៏​ឃោរឃៅ​នេះ ដែល​ធ្វើឲ្យ​មនុស្ស​ម្នាក់​ស្ទើរតែ​សន្លប់​។​

​នៅ​ថ្ងៃ​ជាមួយនិង​គ្នា​នេះ​ដែរ តារាចម្រៀង Justin Bieber ក៏​ធ្លាក់​ក្នុង​អន្លង់​ព័ត៌មាន​ស្រដៀង និង​តារា​ចម្រៀង​និង​សម្តែង Selena Gomez ដោយ​មាន​អ្នក​ខ​ល​ទៅ 911 ថា មាន​ភ្នាក់ងារ​ចែក​សំបុត្រ បួន​នាក់ មិន​ស្គាល់​មុខ​បាន ទៅ​កម្ទេច​ផ្ទះ​របស់​គាត់​។​ខណៈ​ជាមួយនិង​គ្នា​នេះ​ដែរ ប៉ូលិស ក៏​បាន​រៀបចំ​ខ្លួន ទៅ​ត្រួតពិនិត្យ កន្លែងកើតហេតុ ទើប​ដឹងថា ជា​ព័ត៌មាន បំភ័យ​(​អាចម៌ ក្ត​)​តែប៉ុណ្ណោះ​។​

​កាលពី​ខែ តុលា ឆ្នាំ កន្លងទៅ តារាចម្រៀង Justin Bieber ក៏​មាន​បញ្ហា​ស្រដៀង​គ្នា​ដែរ ដោយ​ច​ចាម​អារាម​ថា រង​ការ​គម្រាម បាញ់​សម្លាប់​នៅ​ខាងក្រៅ ផ្ទះល្វែង ក្នុង​រដ្ឋ Los Angeles ដែល​ធ្វើឲ្យ​ប៉ូលិស ខ្វែង​ដៃ ខ្វែង​ជើង ខណៈ​មក​ដល់​គឺ​គ្មាន​អ្វី​កើតឡើង​នោះ​ទេ គឺ​តារាចម្រៀង​Justin Bieber មិន​នៅ Lose Angeles គឺ​នៅ Tacoma, Washington ឯណោះ ៕
1365231891669

1365231891675

1365231891679

មតិយោបល់