តាំងពីថ្ងៃទី២៦ មេសា តារាកំប្លែងជើងចាស់លោកតាហ្វុយហ្សូ ត្រូវបានគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារតែជំងឺមហារីកថ្លើមរបស់លោកឈានដល់ដំណាក់កាលធ្វើទុក្ខធ្ងន់។ គ្រួសារលោកមានគម្រោងបញ្ជូនលោកទៅព្យាបាលនៅក្នុងប្រទេសថៃ ប៉ុន្តែអះអាងថាស្ថិតក្នុងភាពខ្វះលទ្ធភាព និងមិនមានខ្សែរយៈដែលពិបាកសម្រេចចិត្ត។
លោកវណ្ណា ជាកូនប្រុសរបស់លោកតាហ្វុយហ្សូ បានអះអាងថាឪពុករបស់ខ្លួនធ្លាក់ខ្លួនឈឺជាយូរមកហើយ ដោយក្រៅពីមានជំងឺមហារីកថ្លើម លោកក៏មានជំងឺទឹកនោមផ្អែម និងលើសឈាមផងដែរ។ យ៉ាងណាមិញ លោកថាមានតែជំងឺមហារីកប៉ុណ្ណោះ ដែលបានធ្វើទុក្ខដោយកាលពី មួយអាទិត្យមុន សភាពជំងឺរបស់ឪពុកធ្លាក់ដល់សភាពធ្ងន់ធ្ងន់ រហូតលែងបាយលែងទឹក និងនិយាយមិនកើតតែម្ដង បន្ថែមពីលើសភាពចុកចាប់ពេញខ្លួន។ លោកថាក្រោយការសង្គ្រោះបន្ទាន់លោតាពុយហ្សូ អាចនិយាយបានខ្លះវិញហើយកាលពីល្ងាចថ្ងៃទី២៦ មេសា ប៉ុន្តែស្ថានភាពគ្រោះថ្នាក់នៅតែមានគ្រោះថ្នាក់នៅឡើយ ទើបលោកមានគម្រោងចង់បញ្ជូនឪពុកទៅព្យាបាលនៅក្នុងប្រទេសថៃ។ លោកថាគ្រួសារមិនមានលទ្ធភាពគ្រប់គ្រាន់បញ្ជូនឪពុកទៅព្យាបាលនៅក្នុងប្រទេសថៃនោះទេ ប៉ុន្តែមកលោកចង់អោយឪពុកមានសង្ឃឹមសម្រាប់ជំងឺមហារីកនេះ ទើបប្រឹងស្វះស្វែង។ មកទល់ពេលនេះឪពុកលោកក៏មានបញ្ហាខ្វះឈាមប្រភេទO ក្នុងការសង្គ្រោះបន្ទាន់ផងដែរ បើទោះជាលោកនិយាយបានប្រសើរជាងមុនបានបន្តិច។
លោកវណ្ណាបញ្ជាក់ថា លោកតាហ្វុយហ្សូមានវ័យ៧៤ឆ្នាំ ដោយក្រៅពីជាតារាកំប្លែងជើងចាស់លោកក៏មានសមាគមន៍សិល្បៈមួយ ដោយក្នុងសមាគមនោះមានការចិញ្ចឹមទំនុកបម្រុងក្មេងៗក្រីក្រនៅក្នុងតំបន់ដែលឪពុកលោករស់នៅ អោយពួកគេមានឱកាសហ្វឹកហាត់របាំ និងជំនាញសិល្បៈផងដែរ ទើបក្រោយឪពុកលោកធ្លាក់ខ្លួនឈឺស្ថានភាពផ្គត់ផ្គង់ក្មេងៗក៏មានការប្រឈម។ លោកថាលោកតាហ្វុយហ្សូបើបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសថៃអាចមានសង្ឃឹមច្រើន ប៉ុន្តែលោកមិនបានដឹងថាតើអាចបញ្ជូនទៅកើតឬមិនកើតនោះទេ ក្នុងពេលដែលគ្រួសារក៏ខ្វះលទ្ធភាព ហើយអ្វីដែលសំខាន់ជាងនេះ គឺទាក់ទងទំនាក់ទំនងទៅកាន់ពេទ្យថៃណាមួយមិនទាន់បាន ដែលលោកពិបាកផ្ស្ងងព្រេងដឹកឪពុកទៅ ដោយគ្មានអ្នកនាំផ្លូវ៕
មតិយោបល់