ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅតែទាក់ទាញ! វីរៈនិច្ច មានប្តីហើយនៅតែស្អាតរាងឡើងស្វែលជាងមុនទៅទៀត

(ភ្នំពេញ)៖ ជឿជាក់ថាប្រិយមិត្តប្រហែលជាបានស្គាល់ច្បាស់ជាមិនខានបើនិយាយពីតារាចម្រៀងស្រីដ៏ល្បីឈ្មោះ ដួង វីរ:និច្ច បច្ចុប្បន្ន វីរ:និច្ច គឺជាតារាចម្រៀងពេញសិទ្ធរបស់ផលិតកម្មសាន់ដេ ហើយក៏ជាតារាស្រីម្នាក់ដែលកំពុងតែមានភាពល្បីល្បាញខ្លាំង និងមានសម្លេងគាំទ្រច្រើនផងដែរ ។

យ៉ាងណាមិញ មិនត្រឹមតែជាតារាស្រីដែលមានសមត្ថភាពអាចច្រៀងបានយ៉ាងពិរោះនោះទេ វីរ:និច្ច ក៏ជាតារាស្រីម្នាក់ដែលមានរូបសម្ផស្សស្រស់ស្អាតម្នាក់ថែមទៀតផង ថ្វីត្បិតពេលនេះនាងមានស្វាមីរួចហើយក៏ពិតមែន តែសម្រស់របស់ វីរ:និច្ច កាន់តែស្អាតឡើងជាលំដាប់ ក្រមុំល្មមៗសូមខ្មាស់ហើយ ។

ជាក់ស្តែងនៅមុននេះបន្តិច វីរ:និច្ច បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញនាងបង្ហោះរូបថតលេងស្ទាយ៍ បង្អួតរាងប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គម ហើយរូបថតប៉ុន្មានសន្លឹកនេះ វីរ:និច្ច ទទួលបានការចាប់អារម្មណ៍ និងមានអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរពីសម្រស់និងរាង របស់តារាចម្រៀង វីរ:និច្ច មិនដាច់ពីមាត់សោះឡើយ ៕

មតិយោបល់