ព័ត៌មានជាតិ

កូរ៉េខាងជើង​ហាក់​ចង់​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី ​4

​សេ​អ៊ូ​ល​: លោក​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​ជាតិ​របស់​កូរ៉េខាងត្បូង​បាន​មាន​ប្រសា​សន៍​​​កាលពី​ម្សិលមិញ​ថា​កូរ៉េខាងជើង​ហាក់​មាន​បំណង​ក្នុង​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​សា​ជា​ថ្មី​ម្តងទៀត​ដែល​វា​នឹង​ក្លាយ​ជា​លើក​ទី​ ​4​ ហើយរ​បស់​កូរ៉េខាងជើង​។​
120412_north_korea_rocket_ap_328
​លោក​រដ្ឋមន្ត្រី ​Ryoo Kihl-Jae ​បាន​និយាយ​ទៅកាន់​ក្រុម​អ្នកច្បាប់​នៅក្នុង​ពិធី​ប្រជុំ​មួយ​ស្តីពី​ការទូត​និង​ការបង្រួបបង្រួម​ក្នុង​រដ្ឋសភា​ជាតិ​ខ្លួន​ថា​កូរ៉េ​ខាងជើង​បាន​បង្ហាញ​សញ្ញា​មួយ​ចំនួន​ដែល​អាចឲ្យ​ដឹង​បាន​ថា​ពួកគេ​កំពុង​រៀបចំ​ដំណើរការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ក្នុងពេល​ណាមួយ​ឆាប់ៗ​នេះ​។​ការនិយាយ​សន្និដ្ឋាន​បែប​នេះ​បន្ទាប់​ពី​មាន​ការសាកសួរ​និង​ផ្តល់​ពត៍​មាន​ថា​ទ័ព​កូរ៉េ​ខាងជើង​និង​ចលនា​ផ្លាស់ប្តូរ​នៅ​ម្តុំ​ក្បែរ​រោងចក្រ​សាកល្បង​នៅ​ភាគ​ខាងជើង​នៃ​ខេត្ត ​Hamgyong​ជា​តំបន់​ដែល​ការ​ធ្វើ​តេស្ត​សាកល្បង​នុយក្លេអ៊ែ​របស់ខ្លួន​កាលពី​លើក​ទី​បី​៕​

មតិយោបល់