ព័ត៌មានសិល្បៈ និងកម្សាន្ត

Lee Ki Woo និង Lee Chung Ah ជីវិត​ក្នុង​សាច់រឿង និង​ក្រៅ​សាច់​រឿង​តែ​មួយ​

Lee Ki Woo មាន​វ័យ ៣៣ ឆ្នាំ និង តួ​ស្រី Lee Chung Ah មាន​វ័យ ៣០ ឆ្នាំ មាន​អ្នក​បញ្ជាក់​ប្រាប់ថា​ពួកគេ​បាន​ទំនាក់ទំនង​គ្នា​ក្រៅ​សាច់រឿង​។​

​ស្រី​ស្រស់ ប្រុស​សង្ហារ នៅក្នុង​រឿង Flower Boys of the Ramen Shop ដែល​ចេញផ្សាយ​កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១១ ដែល​មាន​តួ​ស្រី Lee Chung Ah និង​តួ​ប្រុស Lee Ki Woo ល្បី​ថា​ក្រៅ​សាច់រឿង ពួកគេ​ក៏​បាន​ទំនាក់ទំនង​គ្នា​របៀប​ស្នេហា​ផងដែរ​។​

​អ្នកតំណាង​តារា​សម្តែង Lee Ki Woo បាន​និយាយថា “​អ្នក​ទាំង​ពីរ​បាន​ស្រលាញ់គ្នា នៅ​ដើមឆ្នាំ​នេះ​តែប៉ុណ្ណោះ ។ Lee Ki Woo ក៏​បាន​យល់​ប្រកាសថា គាត់​បាន​ធ្វើ​ការលំបាក់​ណាស់ ជាមួយ​នឹង​ទំនាក់ទំនង​មួយ​នេះ​”​។​

​ប៉ុន្តែ​ស្រី​ស្រស់ Lee Chung Ah ក៏​បាន​បង្ហើប​ព័ត៌មាន​ឲ្យដឹង​ដែរថា “​នាង​បាន​ចូលរួម​អបអរ​ជាមួយនឹង​ក្រុម ស្គី ហើយ​ក៏​លង់​ស្រលាញ់ Lee Ki Woo “​។​
​ទោះបីជា​យ៉ាងណា​ក៏​អ្នកតំណាង​គូស្នេហ៍​នេះ​បាន​ឈរ​ពីមុខ​កាមេរ៉ា ហើយ​បញ្ជាក់ថា ពួកគេ​នឹង​រៀបការ​ជាមួយ​នឹង​គ្នា ។ Lee Ki Woo បាន​និយាយថា “​វា​គឺជា​រឿង​លំបាក​ណាស់ ដែល​និយាយ​ចំណុច​រឿង​រៀបការ​នោះ ព្រោះ​ថា​ពេល​នេះ​អ្វី​ដែល​គាត់​ផ្តោត​សំខាន់​ជាងគេ​នោះ គឺ​អាជីព​នាពេល​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ​”៕​


មតិយោបល់