តាមពិតការរៀបការរបស់តារាចម្រៀង Miley Cyrus និង Liam គ្រោងនឹងរៀបការនៅខែ មិថុនា ប៉ុន្តែដៃគូរនេះបែរជាពន្យពេលទៅវិញ។
Home Life & Style នៅពេលថ្មីៗនេះបានចុះបង្ហាញឲ្យដឹងថា Miley Cyrus និង Liam បានពន្យាពេលរៀបការ ។ទំព័រនេះបាននិយាយថា តាមពិតទៅបន្តិចទៀតនេះគឺជាពេលវេលាដែលពួកគេត្រូវរីករាយក្នុងមង្គលការរបស់គេ ប៉ុន្តែដោយយោងលើមូលហេតុរវល់ជាប់ដៃដកឃ្លាមិនរួច ជាមួយនឹងតារាងពេលវេលាការងារ ហើយបើរៀបការនៅខែ មិថុនា វានឹងធ្វើឲ្យកាន់តែយ៉ាប់។
ទំព័រដដែលបាននិយាយបន្តទៀតថា ទីនេះគឺមានបញ្ហាជាច្រើនណាស់ ដោយតារាទាំងពីរដួងនេះនិយាយថា អ្វីដែលសំខាន់សម្រាប់ពួកគេនៅពេលនេះគឺបំពេញការងារសិល្បៈឲ្យល្អសិន ដើម្បីជំនួសឲ្យការរៀបកា។ចំណែកគ្រួសាររបស់ពួកគេក៏មិនចង់លុបចោលការរៀបការនេះដែរ ឬលែងលះគ្នាអ្វីដែរ។
បងស្រីរបស់ Liam នាង Elsa Pataky ក៏បានដឹងពីព័ត៌មាននេះដែរ ក៏បានបង្ហើបឲ្យដឹងថា ខ្ញុំមិនដឹងពីការរៀបការរបស់ពួគេនោះទេ ដោយគ្រាន់តែដឹងថា Liam គឹសរសើរដល់ Miley Cyrus ណាស់ នៅលើ Entertainment Weekly ដោយអ្នកទាំងពីរស្រលាញ់គ្នា ហើយក៏ជាគូស្នេហ៍ដ៏អស្ចារ្យទៀតផង៕
មតិយោបល់