ស្អែកនេះដែរ ត្រូវនឹងថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៣ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់ ដែលមានទីតាំងស្ថិតនៅ សង្កាត់ បាក់ខែង ខណ្ឌឬស្សីកែវ លើទំហំផ្ទៃដីជាង ៨៣ ហិកតា ។
នេះជាពហុកីឡដ្ឋានដំបូង នឹងទំនើបបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបម្រើឲ្យវិស័យកីឡា នឹងជាទីតាំងដែលខ្លួនត្រូវធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ ២០២០ នៃការប្រកួត SEA GAME នាពេលខាងមុខនេះ។
ក្នុងការដាក់បើកសម្ពោធការដ្ឋានពហុកីឡដ្ឋានជាតិមរតកតេជោ នេះដែរ នឹងមានការចូលរួមពីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន ។
តាមការប៉ាន់ប្រមាណ សំណង់ ពហុកីឡដ្ឋានដំបូងនេះ នឹងចំណាយទឹកប្រាក់ ប្រហែល ១៥០ លានដុល្លារ៕
មតិយោបល់