ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់បទ I Need Somebody មិនហ៊ានបកស្រាយរឿងបែកគ្នាជាមួយមិត្តស្រី

លោក ប៊ី សុក្រីត ឬ Bie The star ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ តារាសម្ដែងស្រី នាង ម៉ូមុន ឆាណុក អស់រយៈពេលជាច្រើនឆ្នាំ តែត្រូវបានបែកបាក់ចំណងស្នេហាមួយនេះ ដោយពុំមានមូលហេតុច្បាស់ការឡើយ ទើបនាក្នុងឱកាសនៃកម្មវិធី ការសម្ដែងចម្រៀង នឹង របាំ វេទិការរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣១ ឬ One Channel លោ ប៊ី សុក្រីត បានផ្ដល់បទសម្ភាសន៍ជូនដល់អ្នកសារព័ត៌មាន នឹងអ្នកគាំទ្ររបស់លោក ។

លោក ប៊ី សុក្រីត បានពោលឡើងថា​” ជាមួយនាងក៏បានជួបគ្នា បានជួបគ្នានៅខាងក្រោយឆាក ជំរាបសួរ រាក់ទាក់គ្នាបន្ដិចបន្ដួច ដែលធ្លាប់ដូចដឹងហើយថា មិនដែលបានឡើងឆាកជាមួយគ្នា បើទោះជាត្រូវសម្ដែងរួមគ្នា ក៏ពួកយើងនៅតែសម្ដែង ពេលខ្លះម្នាក់មួយរឿង យើងមិនបានស្កាត់មកជួបគ្នាទេណា តែយើងនៅរាក់ទាក់គ្នា តាមធម្មតា ដូចខ្ញុំបានប្រាប់ចឹង ពួកហើងមិនបានសម្ដែងរឿងជាមួយគ្នា ចឹងហើយតើអាចនឹងឆាកជាមួយបានដោយរៀបណា ហើយពីរឿងបារម្ភពីគ្នា គឺមានទៅវិញទៅមក​តាមភាសាបងប្អូននឹងគ្នា ” ។

នេះគ្រាន់តែជាមូលហេតុមួយដែល Bie The star បានឆ្លើយប្រាប់បង្វៀនដានអ្នកសារព័ត៌មាន ដោយមិនបញ្ជាក់ពីមូលហេតុបែកគ្នា ពិតប្រាកដតែប៉ុណ្ណោះ រីភាគីខាងស្រីក៏ដូចគ្នាផងដែរ ព្យាយាមមិនបញ្ចេញពីមូលពិតឡើយ អាចប្រហែលជាអ្នកទាំងពីរ ខ្លាចធ្លាក់ប្រជាបិយភាពក៏ថាបានដែរ ៕

មតិយោបល់