មិត្តស្រីរបស់តារាចម្រៀងស្បែកខ្មៅ Kanye West រកាំចិត្តណាស់ នៅពេលដែលអតីតស្វាមីរបស់ខ្លួនមិនមានវត្តមាននៅក្នុងអង្គជំនុំជម្រះក្តីរឿងលែងលះគ្នានេះ។
កាលពីថ្ងៃទី ១២ កន្លងទៅនេះ Kim Kardashian មានវត្តមាននៅសាលាអង្គជំនុំជម្រះក្តី ក្នុងរដ្ឋ Los Angeles ក្នុងដំណើរលែងឲ្យដាច់ស្រាច់ជាមួយនឹង Kris Humphries តែទោះជាយ៉ាងណាក្នុងសាលាជម្រះក្តីនេះមិនមានវត្តមានរបស់ Kris Humphries ឡើយ ដូច្នេះរឿងនេះនឹងអូសបន្លាយបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
តារារបស់ទូរទស្សន៍វ័យ ៣២ ឆ្នាំរូបនេះ មិនបានលាក់លៀមរឿងមានផ្ទៃពោះនោះទេ តែនាងបែរជាមានរឿងមិនទុកចិត្តនៅលើទីលានកាត់ក្តីទៅវិញ ដោយបង្ហាញទឹកមុខហ្មត់ចត់ មិនញញឹម សូម្បីតែបន្តិច ដោយខឹងរឿងលែងលះធ្វើមិនបានសម្រចនោះ។
ចំណែកទំព័រ របស់ Mail Online បានចុះបង្ហាញ ឲ្យដឹងថា ក្រៅទីលានកាត់ក្តី មិនមែនមានតែនាង Kim Kardashian ម្នាក់នោះទេ គឺមានអ្នកការពាររហូតដល់ទៅ ១០ នាក់ក្នុងសវនាការកាត់ក្តីរឿងលែងលះនេះ ដោយមានឡានហែរហម និងតាមរក្សានាង ។មនុស្សជាច្រើនបានជឿជាក់ថា ប៉ូលិស ក្នុងរដ្ឋ Los Angeles ហែរហមនេះដោយសារមានរឿងមិនស្រួលចំពោះផ្ទៃពោះរបស់នាង ម្យ៉ាងការពារចំពោះកេរ្តិ៍ឈ្មោះរបស់នាងផងដែរ។
ចំណែកប្រភពរបស់ TMZ វិញ បានចុះបង្ហាញឲ្យដឹងថា រឿងនេះគាត់ក៏បានដឹងនោះដែរ ខណៈដែលគាត់នៅទីក្រុង ញ៉ូយ៉ក ដោយតារាបាល់បោះរូបនេះបានបង្ហាញហេតុផលថា បូលិសនៅញ៉ូវយ៉ក បានបើកការស៊ើបអង្កេត អំពីមធ្យោបាយធ្វើដំណើរ ដែលមិនគួរមាននៅពេលបច្ចុប្បន្ន ហើយរឿងលែងលះនេះដែរ នឹងលើកយកទៅកាត់ក្តីនៅ ថ្ងៃទី ៦ ខែ ៥ ឆ្នាំ ២០១៣ ខាងមុខ។
Kim និង Kris បានរៀបការជាមួយនឹងគ្នានៅឆ្នាំ ២០១១ ប៉ុន្តែបន្ទាប់ពី រយៈពេល ៧២ ថ្ងៃនៃការរៀបការ គូស្នេហ៍នេះបានប្រកាសលែងលះគ្នា តែការលែងលះនោះមិនបានចប់ស្រេចបាច់នោះទេ ដោយពេលនេះនាងកំពុងមានកូនជាមួយនឹង Kanye West ដែលជាកូនដំបូងរបស់នាង៕
https://i1272.photobucket.com/albums/y389/domneng/1365837954004_zps43a9b80b.jpg
https://i1272.photobucket.com/albums/y389/domneng/1365837954023_zps76dc9c5c.jpg
https://i1272.photobucket.com/albums/y389/domneng/1365837954030_zpsb161f1ac.jpg
https://i1272.photobucket.com/albums/y389/domneng/1365837954036_zpsa0f17044.jpg
https://i1272.photobucket.com/albums/y389/domneng/1365837954047_zpsa22764df.jpg
មតិយោបល់