ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនប្រុស អម្ពរ ទេវី និង ពេជ្រ ភិរុណ បង្ហាញមុខគូស្នេហ៍

បន្ទាប់ពីបានដល់ប្រទេសកម្ពុជា ជាមួយអ្នកស្រី អម្ពរ ទេវី ជាម្ដាយ កូនប្រុសច្បងរបស់អ្នកនាង ដែលត្រូវគេស្គាល់ថាជាដំណក់ឈាមរបស់ លោក ពេជ្រ ភិរុណ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែប្អូន ក៏បានដឹកដៃមិត្តស្រីចុះមកជាមួយខ្លួនដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ គឺប្អូន និង គូស្នេហ៍ បានដឹកដៃគ្នាមកតែងបុរាណជាទម្រង់ខ្មែរ ហើយថតទុកជាអនុស្សាវរីយ៍ ដើម្បីបង្ហាញថា បើទោះជាកូនប្រុសរបសអ្នកនាងអម្ពរ ទេវី និងគូស្នេហ៍ ធំធាត់លើទឹកដីអាមេរិក ដ៍ស៊ីវិល័យ ក៏មិនភ្លេចនូវវប្បធម៍របស់ខ្មែរ។

លោកពេជ្រ ភិរុណ បានអះអាងថានារីវ័យក្មេង ដែលចុះមកជាមួយកូនប្រុស និង ជានារីក្នុងរូបថតបែបបុរាណខ្មែរ ជាមួយកូនប្រុស គឺជាអនាគតកូនប្រសាររបស់ខ្លួន។ លោកថារវាងអ្នកទាំងបានស្រលាញ់ពេញចិត្តគ្នាជាយូរមកហើយ ហើយដោយសារតែនារីវ័យក្មេងនោះ ចង់ស្គាល់កម្ពុជា និងចង់ស្គាល់វប្បធម៍ខ្មែរផង ទើបនាងបានចុះមកកម្ពុជា និងបានទាំងពេញចិត្តតែងជាលក្ខណ:បែបខ្មែរ ក្នុងដំណើរចុះមកកម្ពុជារួមគ្នាលើកនេះ។ យ៉ាងណាមិញ នៅមិនទាន់មានការបង្ហើបថា កូនប្រុសអ្នកនាង អម្ពរ ទេវី និង គូស្នេហ៍ នឹងគម្រោងរៀបការនៅពេលណាទេ ដោយសារតែអ្នកទាំងពីរសុទ្ធតែវ័យក្មេងបែបនេះ៕

មតិយោបល់