ក្រុម Super Junior នឹងធ្វើការផ្ញើរសមាជិកម្នាក់ទៅបម្រើកងទ័ពម្តងទៀតហើយ នៅក្នុងឆ្នាំនេះ ។សមាជិក Super Junior លោក Yesung បានប្រកាសជាពិសេសថា លោកពិតជាសប្បាយចិត្តណាស់ដែលកំណត់ថ្ងៃចូលបម្រើកងទ័ពនោះ ខណៈក្រុមខ្លួនបានបង្ហាញខ្លួននៅ Super Show 5 នាទីក្រុង សេអ៊ូលកន្លងទៅ។
Yesung នឹងចូលបម្រើកងទ័ព នៅថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៣ ខាងមុខនេះ ដើម្បីបម្រើដល់សាធារណៈជន ដូចទៅនឹង Heechul ផងដែរ។ចំណែកនៅ អាមេរិកខាងត្បូងតារារូបនេះក៏បានផ្ញើរសារសុំទោស ដោយគ្មានរូបគាត់ក្នុងដំណើរប្រគុំតន្ត្រីជាលើកដំបូងរបស់ Super Junior នៅទីនោះ និងសន្យាថានឹងជួបគ្នានៅថ្ងៃណាមួយនៅទីនោះ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់