ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រា​ប​ ​សុ​វ​ត្តិ​ ​ជ្រោ​ង​​ប្រ​ជា​​ប្រិ​យ​​ភា​ព​​​ជា​ថ្មី​​តា​ម​រ​យៈ​ប​ទ​ ​” ​សា​ក​​ធ្វើ​​ជា​​ស​ង្សារ​​អូ​ន ​​”​​

តារាចម្រៀង​ព្រាប សុ​វត្តិ ដែល​ជា​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​បំផុត​ប្រចាំ​ផលិតកម្ម ហង្ស​មាស ហើយ​ជា​តារាចម្រៀង​ប្រុស​ចាស់វស្សា​ជួល​មុខ ដោយ​មិន​ទាន់​មាន​តារា​ផ្សេង​អាច​ជ្រោ​ង ឬ​បំបាក់​ប្រជាប្រិយភាព​លោក​បាន​ឡើយ​។​

sovath11
​មួយរយៈ​មុននេះ ព្រាប សុ​វត្តិ បន្ទាប់​ពី​វិល​ត្រលប់​មក​ពី សហរដ្ឋអាមេរិក​វិញ បាន​រំលាយ​កុងត្រា​ជាមួយនឹង​ផលិតកម្ម​ខ្លួន​ពោល​គឺ​លែង​ចុះ​កុងត្រា ។​ក្រោយ​ពី​វិល​ត្រលប់​មក​ពី អាមេរិក តារាចម្រៀង​ព្រាប សុ​វត្តិ ដូចជា​មិន​ទាន់​មាន​អ្វី​ធ្វើឲ្យ​មហាជន និង​អ្នកគាំទ្រ​របស់ខ្លួន​ភ្ញាក់ផ្អើល​ឡើយ ក្រៅពី​ដាន​ចាស់​នោះ​។​

​ល្បីៗ​នេះដែរ បទ​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា “​សាក​ធ្វើ​ជា​សង្សារ​អូន​”​ដែល​ច្រៀង​ដោយ លោក ព្រាប សុ​វត្តិ ដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ គេហទំព័រ Youtube នោះ​កំពុង​ជ្រោង​ប្រជាប្រិយភាព​ឡើងវិញ តែ​មិន​ល្បី​ដល់​ថ្នាក់ បទ នង្គ័ល​ខែប្រាំង ក្បត់​ហួស​ទៅហើយ ថ្ងៃបាក់រសៀល និង​មាន​បទ ជាច្រើន​ទៀត ដែល​និពន្ធ​ដោយ​កវី ជុំ ប៊ុនធឿន ដែល​បាន​លាចាក​លោក​នេះ​។​

​ទោះបីជា​បទ​ចម្រៀង​នេះ ទទួលបាន​ការគាំទ្រ​មែ​ន​ពិត តែ​មិនមែន​ជា​បទ​ចម្រៀង​ដែល​ចេញពី​ស្នាដៃ​ខ្មែរ មួយរយ​ភាគរយ​នោះដែរ ពោល​គឺ​នៅតែ​ថតចម្លង ពី​បណ្តា​ប្រទេសជិតខាង ដែល​ច្រៀង​ដោយ ក្រុម Maroon 5 ក្រោម​ចំណងជើង​ថា “One More Night” ៕

​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ ព្រាប សុ​វត្តិ “​សាក​ធ្វើ​ជា​សង្សារ​អូន​” ដូចខាងក្រោម​នេះ​៖

​បទ ចម្រៀង​ម្ចាស់​ដើម​៖


YThhN2E0ZD

dsc_8665

មតិយោបល់