វ៉ាស៊ិនតោន: អ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកត្រូវបានគេជឿជាក់ថាបានកំណត់តំរុយនិងឧក្រិដ្ឋជនដែលបានដាក់គ្រាប់បែកបំផ្ទុះនៅក្នុងទីក្រុងបូស្តុនបានហើយកាលពីថ្ងៃច័ន្ទបានហើយដែលបានសម្លាប់មនុស្សបីនាក់និងជាង 170 នាក់ទៀតរងរបួស។
ក្រុមស៊ើបអង្កេតបាននិយាយថាតាមរយះការផ្តល់វីដេអូដែលប្រមូលបានពីកាម៉េរ៉ានានានៅតាមហាងក្បែរនិងវីដេអូរបស់ក្រុមស្ថានីយទូរទស្សន៍នានាដែលមានវត្តមាននៅក្នុងការប្រកួតរត់ម៉ារ៉ាតុនលើកនោះបានជួយពួកគេជាច្រើនក្នុងការតាមរកនិងកំណត់អត្តសញ្ញាណជនសង្ស័យ។
ក្រោយការស្វែងរកនិងស្រាវជ្រាវនៅក្នុងវីដេអូនានាគេបានរកឃើញបុរសជាជនសង្ស័យម្នាក់ដែលបានទម្លាក់កាតាបមួយដែលត្រូវបានគេជឿថាបានផ្ទុកនូវគ្រាប់បែក បើទោះជាយ៉ាងណាក្តីប៉ូលីសមិនទាន់បានឈានទៅដល់ការចាប់ខ្លួនអ្នកណាម្នាក់នៅឡើយទេ។
ក្នុងរយះពេលប៉ុន្មានថ្ងៃនេះចំនួននៃប្រភពព័ត៌មានផ្សេងៗគ្នាជាច្រើនដែលបាននិយាយពីរឿងនេះសុទ្ធតែចេញពីប្រភពមិនផ្លូវការនិងមិនមានភាពច្បាស់លាស់នោះឡើយ៕
មតិយោបល់