ព័ត៌មានសិល្បៈ និងកម្សាន្ត

Will.I.Am សហការ​ជាថ្មី​ជាមួយនឹង 2NE1

​តារាចម្រៀង Will.I.Am ត្រូវបាន​គេ​ដឹងថា កំពុង​ធ្វើការ​ជាមួយនឹង​ក្រុម​តារាចម្រៀង​ស្រី​ស្រស់ 2NE1 ។​ក្នុង​ការធ្វើការ​នេះដែរ ពួកគេ​ជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ ដែល​សហការ​ចុងក្រោយ​នោះ ក្រោម​ប្រធានបទ Intel’s Ultrabook, “Take The World On”​។​
https://i1272.photobucket.com/albums/y389/domneng/william_zpsbb0bfe94.png
​ឥឡូវ​នេះ​ដែរ ក្រុម​តារាចម្រៀង 2NE1 កំពុង​វិល​វិញ​សារ​ជា​ថ្មី​ជាមួយ​នឹង តារាចម្រៀង Will.I.Am តាមរយៈ​ការសម្តែង​បទ​ចម្រៀង និង​រួម​ជាមួយនឹង Solo Album ដែល​នឹង​មក​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​អាលប៊ុម​ដែល​ពួក​គេ​សហការ​គ្នា​នេះដែរ នឹង​ចេញ​នៅ​ថ្ងៃ​ទី ២២ ខែ មេសា ឆ្នាំ ២០១៣ ។​លើសពី​នេះ​តារា​ចម្រៀង Will.I.Am ក៏​បាន​បង្ហាញ បទ​ចម្រៀង អូ​ឌី​យូ ក្រោម​ចំណងជើង​ថា “Gettin’ Dumb” ដែល​បទ​នេះ​នឹង​ចូលរួម​សម្តែង​ដោយ​ក្រុម​តារាចម្រៀង 2NE1 និង សមាជិក Black Eyed Peas ផងដែរ​៕
​ស្តាប​បទ​ចម្រៀង​ដូចខាងក្រោម​នេះ ៖

មតិយោបល់