ព័ត៌មានជាតិ

សិស្សស្រី​ថ្នាក់​ទី ១០ ម្នាក់​ត្រូវបាន​ក្មេង​ពាល់​​​​ ៣​​​ ​នា​ក់​​​ចា​ប់​រំ​លោភ​​

​ញូ​វ​ដា​លី​:​របាយការណ៍​មួយ​របស់​ប៉ូលីស​បាន​និយាយថា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ក្មេងស្រី​ថ្នាក់​ទី ១០ ម្នាក់​ដែល​ត្រូវបាន​ក្រុម​ក្មេង​ពាល​បីនាក់​ចាប់ពង្រត់​ទៅតាម​ឡាន​មួយ​ឆ្ងាយ​ពី​តំបន់​ដែល​មាន​ប្រជាជន​ច្រើន​ទៅកាន់​តំបន់​ដាច់ស្រយាល​មួយកន្លែង​។​
https://i1272.photobucket.com/albums/y389/domneng/gangrape_B1_18042013_zpsdad4ac8e.jpg
​ក្មេងស្រី​អ​និតិ​ជន​ម្នាក់នេះ​ត្រូវបាន​ក្រុម​ក្មេង​ពាល​ទាំង​បី​នាក់​ចាប់ពង្រត់​តាម​ឡាន​យកទៅ​រំលោភ​នៅ​ពេល​ដែល​នាង​កំពុង​ជិះ​កង់​ទៅ​សាលា​។​ក្រោយ​ការរំលោភ​រួច​ម្តង​ម្នាក់​ពួកគេ​ក៏​បោះ​នាង​ចោល​តាម​ផ្លូវ​ហើយ​គំរាម​នាង​មិនឲ្យ​និយាយ​រាយការណ៍​ប្រាប់​អ្នកណា​នោះ​ទេ​។​

​ក្រោយ​ពេល​នាង​ត្រូវបាន​ប៉ូលីស​ព្យាយាម​សាកសួរ​នាង​បាន​ប្រាប់ថា​នៅ​ពេល​នាង​កំពុង​ត្រូវបាន​បុរស​ពីរ​នាក់​ចាប់ផ្តើម​រំលោភ​នាង​មាន​ម្នាក់​ឈរ​នៅ​ខាងក្រៅ​ដើម្បី​មើល​ផ្លូវ​។​បន្ទាប់​ពី​មានការ​ដុតដៃដុតជើង​ពី​សំណាក់​ប៉ូលីស បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងការ​ជាប់​សង្ស័យ​លើ​ករណី​នេះ​។​
​នារី​រងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ហើយ​ក្រោយ​ការពិនិត្យ​នាង​ពិតជា​ត្រូវបាន​គេ​រំលោភ​ពិតប្រាកដ​មែន​៕​

មតិយោបល់