ភ្នំពេញៈ តារាចម្រៀង បញ្ញាសិដ្ឋ នៅតែចិត្តសឿង មិនខ្លាចការរិះគន់នោះទេ ដោយនឹងបន្ត Cover បទប្រទេសជិតខាង បន្តទៀត ទោះជាត្រូវព្រនង់ទស្សនិកជន យ៉ាងណាក្តី ។
បញ្ហាសិដ្ឋ កន្លងទៅថ្មីៗនេះ បានរងសម្ពោធ ដោយទស្សនិកជន ជាច្រើន បានរិះគន់ ក្រោយឡើងឆាកយកបទ របស់ថៃ មួយបទ និង Cover មកជាខ្មែរ ដោយដាក់ចំណងជើងថា «នារី» ។ ធាតុពិត ការរិះគន់កន្លងទៅ មិនខ្លាំងក្លាទៅលើរឿង Cover បទនោះទេ គឺសម្តៅ ទៅលើការស្លៀកពាក់ និងយកស្តាយរាំ ស្រដៀងទៅនឹង បទរបស់ថៃ ក្នុងផលិតកម្ម RsiamMusic ។
បើទោះបីជាយ៉ាងនេះក្តី ខណៈដែលបង្ហាញខ្លួនក្នុងពិធីសម្ពោធហាង ដេននី ក្វាន់សាឡន នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា «ក្រោយការរិះគន់នេះ ខ្ញុំនឹងមិនបញ្ឈប់នោះទេ តែខ្ញុំអាចនឹងអាប់ដេត(ធ្វើឲ្យកាន់តែប្រសើរ) ជាងនេះទៅទៀត ដោយយកបទផ្សេងៗមក Cover» ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=dL_81uQwB5k
មតិយោបល់