ព័ត៌មានសិល្បៈ និងកម្សាន្ត

តើ​នរណា​ជា​តួអង្គ ​Iron Man ថ្មី?

លោក Robert Downey Jr. បាន​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ​ក្នុងការ​ដើរតួ​ជា​វីរបុរស Iron Man ប៉ុន្តែ​នៅពេលនេះ លោក​មានបំណង​ចង់​ចូលនិវត្តន៍​។ តើន​រណា​អាច​ជំនួស​រូបលោក​ក្នុងការ​ដើរតួ​ជា Iron Man និង​ព្រម​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន Marvel​។​

https://i1272.photobucket.com/albums/y389/domneng/2013-04/robert-downey-r-nghi-lam-iron-man-ai-se-thay-the_zps5558c115.jpg

​លោក Robert Downey Jr. បាន​និយាយថា លោក​ចង់​ចូលនិវត្តន៍​នៅក្នុង​វ័យ ៥០​ឆ្នាំ ព្រមទាំង​ឈប់​ថត​រឿង Iron Man ឲ្យ​ក្រុមហ៊ុន Marvel ដែល​ការចូលនិវត្តន៍​នេះ ក្រោយ​ពេលដែល​លោក​បាន​បញ្ចប់រឿង The Avengers វគ្គ ២​។​
​នៅពេលនេះ Disney និង Marvel នៅ​មិនទាន់​បានកំណត់​តួ​ថ្មី​សម្រាប់​ជំនួស​តួ Tony Stark (Iron Man) នៅពេលដែល​លោក Robert Downey Jr. ចូលនិវត្តន៍​។​
​អគ្គនាយក​ក្រុមហ៊ុន Marvel លោក Kevin Feige បានធ្វើការ​ប្រៀបធៀប​តួអង្គ Tony Stark ទៅនឹង​តួអង្គ James Bond ដោយ​លោក​បាន​និ​យ​យា​ថា James Bond ជា​តួអង្គ​មួយ​ដ៏​ល្អ ហើយក៏​ជា​គំរូ​សម្រាប់​លោក ក្នុងការ​យកតាម ដោយ​តួ​Iron Man នឹងមាន​លំនាំ​តាម 007 ផងដែរ​។
​ក្រោយ​ពេលដែល​លោក Robert Downey Jr. បានប្រកាសថា ខ្លួន​នឹង​ចូលនិវត្តន៍ គេហទំព័រ Page Movieweb បានជ្រើសរើស​តួ​ចំនួន ៥​ដែល​ស័ក្តិសម​សម្រាប់​សម្ដែង​ជា​តួ Iron Man៖
1.​ ​លោក Timothy Olyphant វ័យ ៤៤​ឆ្នាំ​

https://i1272.photobucket.com/albums/y389/domneng/2013-04/Ironman-1-b2fba_zpsabdd3a87.jpg

2.​ ​លោក Leonardo DiCaprio តួឯក​ក្នុង​រឿង Titanic វ័យ ៣៨​ឆ្នាំ​

https://i1272.photobucket.com/albums/y389/domneng/2013-04/Ironman-2-b2fba_zpsb2b47185.jpg

3.​ ​លោក Jon Hamm វ័យ ៤២​ឆ្នាំ​

https://i1272.photobucket.com/albums/y389/domneng/2013-04/Ironman-3-b2fba_zps951e2bb6.jpg

4.​ ​លោក Colin Farrell វ័យ ៣៦​ឆ្នាំ​

https://i1272.photobucket.com/albums/y389/domneng/2013-04/Ironman-4-b2fba_zps74d51869.jpg

5.​ ​លោក Norman Reedus វ័យ ៤៤​ឆ្នាំ​

https://i1272.photobucket.com/albums/y389/domneng/2013-04/Ironman-5-b2fba_zps3a23bb8f.jpg

​តើ​តួអង្គ​ទាំង ៥​ខាងលើ មាន​មួយណា​ដែល​អាច​ជំនួស​រូបលោក Robert Downey Jr. បានដែរ​ឬទេ​?

មតិយោបល់