តារាចម្រៀងចាស់វស្សារបស់ផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា កាលពីម្សិលមិញ បានធ្វើឲ្យម្តាយខ្លួនអួលដើមករ បន្ទាប់ពីនាងមានកាដូពិសេស ជូនដល់ម្តាយក្នុងថ្ងៃខួបកំណើត ។
កាដូពិសេស ដែលពេជ្រ សោភា ជូនដល់ម្តាយនោះ គឺខ្សែក មួយខ្សែ ដែលជាកាដូមួយ ធ្វើឲ្យម្តាយខ្លួន រំភើបចិត្ត អួលដើមករ និយាយអ្វីមិនចេញ បន្ទាប់ពីកូនខ្លួនធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងនេះ។
លើគណនីហ្វេសប៊ុកពេជ្រ សោភា បានសរសេរថា «រីករាយថ្ងៃកំណើតម៉ែ ជូនពរអោយម៉ែមានសុខភាពល្អ សំណាងល្អ ខ្សែរកដែលម៉ែស្រលាញ់ ម៉ែតែងចង់ថាចង់វា ថ្ងៃនេះបានហើយ សំខាន់ម៉ែយំ ខ្ញុំដឹងថាម៉ែរំភើប»៕
មតិយោបល់