ក្នុងកម្មវិធី តន្ត្រីថ្ងៃអាទិត្យ របស់ស្ថានីយ៍ទូរទស្សន៍ CTN កាលពីចុសប្តាហ៍កន្លងទៅនេះ ដែលចូលរួមសម្តែងដោយ លោក ករុណា ពេជ្រ មកពីផលិតកម្ម ថោន ដែលជាអ្នកចម្រៀងល្បី ដោយសារស្ទីតយ៉ូជួយអមសម្លេងនោះ បានទទួលរឿងគួរឲ្យខ្មាស់គេណាស់ កណ្តាល ប្រគុំតន្ត្រី CTN ដែលជាកម្មវិធី ផ្សាយបន្តផ្ទាល់នោះ។
https://i1272.photobucket.com/albums/y389/domneng/cd-singer_zps30802b66.jpg
បទចម្រៀងដែល ករុណា ពេជ្រ លើកមកច្រៀងក្នុងកម្មវិធីនេះដែរ ក្រោមចំណងជើងថា “ស្មារតីយុវជន” ដែលច្រៀងមិនបានប៉ុន្មានផងស្រាប់តែរអាក់រអួល អ្នកចាក់ឌីសខាងក្រោយខ្នង តាមរយៈបទនេះ ដោយធ្វើឲ្យ ករុណា ពេជ្រ សើចស្ញេញ យកដៃច្បូតច្រមុះ ដោយមានអារម្មណ៍រអាក់តិច និងមួយទៀតគឺខ្មាស់គេណាស់ ដោយពេលនេះគេដឹងថា ការឡើងលើឆាករបស់ខ្លួននីមួយៗក្រៅពីចាក់ឌីស តើអាចច្រៀងដោយផ្ទាល់បានទេ? ពោលគឺប្រហែលមិនអាចនោះទេ ។
មានតារាចម្រៀងល្បីជាច្រើន ដែលឡើងឆាកកម្ររនឹងចាក់ឌីស មាន តារាចម្រៀង ឆាយ វិរៈយុទ្ធ ដែលពេលឡើងឆាកម្តងៗកម្ររនឹងចាក់ឌីសណាស់ នេះយើងលើកពីចំណុចល្អរបស់តារាចម្រៀងជួរមុខ បន្ទាប់ពី លោក ព្រាប សុវត្តិ និង លោក ខេមរៈ សិរីមន្ត ដោយខំច្រៀងបង្ហាញសំឡេងពិតដល់អ្នកគាំទ្ររបស់ខ្លួន ទង្វើរនេះប៉ែកអឺរ៉ុបគេចូលចិត្តណាស់ ធ្វើយ៉ាងណាគឺឲ្យតែបានសំឡេងពិតៗពីធម្មជាតិ ដោយមិនចាក់ឌីស រាល់ការប្រគុំតន្ត្រី ដូច ករុណា ពេជ្រ នោះទេ។
មុននេះដែរ ករុណា ពេជ្រ ក៏មានសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយថា បានទិញវីឡាមួយ ដែលមានតម្លៃរហូតដល់ទៅ កន្លះលានដុល្លារ បន្ទាប់ពី វីឡាដែលមានតម្លៃ ២០ ម៉ឺន ដុល្លារ នោះត្រូវបាន ជួលឲ្យគេ៕
ទស្សនាវីដេ ក្នុងការប្រគុំតន្ត្រីនៅ CTN ៖
មតិយោបល់