ព័ត៌មានសិល្បៈ និងកម្សាន្ត

កាន​លូ​លូ បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការប្រជ្រៀ​ត​ទីផ្សារ​សម្លៀកបំពាក់​មិន​ត្រូវប៉ាន់​

​រាល់ពេល ការ​លេខ​មុខ​របស់​ស្រី​ស្រស់ កាន​លូ​លូ តែងតែ​ធ្វើឡើង ជាមួយនឹង​ការ​ហែរ​ហម​ផលិតផល ដែល​ទីផ្សារ​មិន​ត្រូវប៉ាន់​។​

​យោង​ទៅ​តាម​របាយការណ៍ Qingdao Dazhong កាលពី​ថ្ងៃ​ទី ២៣ ខែ មេសា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ កាន​លូ​លូ បាន​លេចមុខ​ជាមួយនឹង​រឿងអាស្រូវ​ម្តងទៀត​ហើយ នៅ សណ្ឋាគារ Qingdao ដើម្បី​ចូល​ខ្លួន​មក​ថតរូប​ផ្សព្វផ្សាយ​ខ្សែភាពយន្ត ដែល​មាន​នាង​ជា​តួឯក​។​

​មុន​នឹង​ការបើក​ពិធី​នេះ​ម្តាយ​របស់​កាន​លូ​លូ និង​កូនស្រី​សិច​ស៊ី​របស់ខ្លួន ក៏​បាន​ធ្វើការ​ស្មឹង​ស្មា​ត រំឭក​ដល់​ជនរងគ្រោះ​ដែល​ស្ថិតនៅ​តំបន់ Ya’an, Sichuan ដោយ​នាង កាន​លូ​លូ ក៏​បាន​អោន​មុខ​ចុះ​ធ្វើការ​ស្មឹង​ស្មា​ត​ផងដែរ​។​បន្ទាប់មក​ទៀត​ក្រុម​ស្រី​ស្រស់ របស់​កាន​លូ​លូ បាន​ឧបត្ថម្ភ​សាច់ប្រាក់ ចំនួន 120,000 នៅ​ក្នុង​គ្រោះរ​ញ្ជួ​ដី​នេះ​។​

​ជាង​នេះ ទៅទៀត​ស្រី​ស្រស់​ចូលចិត្ត​ថត​អាក្រាត​នេះ​បាន​និយា​ថា​”​រឿង​នេះ​ជា​រឿង​ដំបូង​របស់​នាង ដោយ​មាន​អារម្មណ៍​ថា សប្បាយរីករាយ​ណាស់ ដែល​វិល​វិញ​ជាមួយ​នឹង​ឈុត​សិច​ស៊ី ទោះបីជា​មាន​អារម្មណ៍​ថា​ប្រឈមមុខ​ច្រើន ក្នុង​ការបង្ហាញ​រាងកាយ ដែល​ប៉ះពាល់​ដល់​សហគមន៍ តែ​នេះ​ជា​តួនាទី​របស់​នាង​ដែល​ត្រូវ​ទាក់ទាញ​ភ្នែក​របស់​ពួកគេ​”​។​កាន​លូ​លូ បាន​បន្តទៀតថា នេះ គឺជា​ឱកាស​ដ៏​ពិសិដ្ឋ ដែល​នាង​អាច​បង្ហាញ​ទំលាប់​របស់​នាង ដោយ​ដេក​អាក្រាត​រាងកាយ ដែល​ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ថា​កំពុង​តែ​ស្និទ្ធ ស្នាល​ជាមួយនឹង​ធម្មជាតិ​។​
​ក្នុង​ការ​ដាក់​សម្ពោធ​រឿង ដំបូងរ​ប់ស​កាន​លូ​លូ មាន​អ្នកសារព័ត៌មាន​ជាច្រើន បាន​ចួលរួម និង​សាកសួរ​ពី​ព័ត៌មាន គ្រោះមហន្តរាយ រញ្ជួយ​ដី មិន​បាន​យូរ​ប៉ុន្មាន នេះ តើ​នាង​កំពុង​គ្រង​សម្លៀក​បំពាក​សិច​ស៊ី​យ៉ាងនេះ ត្រឹមត្រូវ​ដែរឬទេ​?

​កាន​លូ លូ​បាន​បកស្រាយ សំនួរ​នេះ​ថា “​មុន​ពេល​សន្និសីទ​ព័ត៌មាន​នាង​បាន​សម្តែង​ទុក្ខព្រួយ​ជាមួយនឹង​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ទៅ ក្នុង​គ្រោះ​ធម្មជាតិ​នោះ តែ​ពេល​នេះ​ជា​ពេលវេលា​សមល្មម​នឹង​នាង ត្រូវ​ការបង្ហាញ​ពី​តួនាទី​របស់​នាង​វិញ ក្នុង​ខ្សែភាពយន្ត​ជាមួយ​នឹង​ប្លង់​ដេក ធ្វើ​យ៉ាងណា​ឲ្យបាន​ល្អ​ជា​ការ​ស្រេច​”៕
https://i1272.photobucket.com/albums/y389/domneng/Can%20Lo%20Lo/CanLoLo1_zps1d0f90bd.jpg
https://i1272.photobucket.com/albums/y389/domneng/Can%20Lo%20Lo/CanLoLo2_zps72f791b0.jpg
https://i1272.photobucket.com/albums/y389/domneng/Can%20Lo%20Lo/CanLoLo3_zpsb0ce4b38.jpg
https://i1272.photobucket.com/albums/y389/domneng/Can%20Lo%20Lo/CanLoLo4_zpsfdb47cef.jpg

មតិយោបល់