ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង White House Down បានបង្ហាញ​ប័ណ្ណប្រកាស​ហើយ​!!!

​វណ្ណ​កម្ម​ថ្មី ក្រោម​ចំណងជើង​ថា White House Down ដែល​បង្ហាញ​សកម្មភាព អាថ៌កំបាំង នា​រដូវ​កាល​ក្តៅ​នេះ បានដាក់​បង្ហាញ ប័ណ្ណប្រកាស​រឿង​(Poster) ២ ជា​ផ្លូវការ​។​
​នៅក្នុង​ផ្ទាំង​ដំបូង​នោះ មាន​សកម្មភាព​របស់​តារា​សម្តែង Channing Tatum មាន​សភាព​ខ្លាំំង​កា្លតែ​ទឹក​មុខក្រៀ​ក្រំ​។​

​នៅក្នុង​រឿង White House Down នេះដែរ តារា​សម្តែង Channing Tatum សម្តែង​ជា​ប៉ូលិស ឈ្មោះ John Cale ហើយក៏​ជា​សន្តិសុខ​សម្ងាត់​របស់​លោក​ប្រធានា​ធិ​តី​។​បូលិស John Cale ខណៈ​ដែល​ធ្វើដំណើរ​ជាមួយនឹង​កូនស្រី ក៏​មាន​ក្រុម​ប្រដាប់អាវុធ​មួយ​ក្រុម វាយប្រហារ លើ White House ហើយ John Cale ក៏​បាន​ចូល​ទៅ​ជួយសង្គ្រោះ​លោក​ប្រធានាធិបតី​។​

​ក្នុង​ផ្ទាំង​រូបភាព ទី ១ តារា​សម្តែង Channing បាន​ឆ្ពោះ​ដំណើរ​ទៅមុខ ចេញពី White House ដែល​មាន​ភ្លើង​ឆេះ​ព័ទ្ធ ជុំវិញ និង​មានឧ​ត្ថ​ម្ភាច​ក្រ ហោះ​។​

​ចំណែក Poster ដែល​លេច​ចេញ​នៅ​ថ្ងៃ ចន្ទ កន្លងទៅនេះ ដោយ​បាន​បង្ហាញ​ពី​ភ្លើង​និង​ផ្សេង ដែល​ឆេះ​យ៉ាង​ត្រ​គាល លើ White House និង​មានឧ​ត្ថ​ម្ភាច​ក្រ ហោះ​ពីលើ ។​
​អ្នកដឹកនាំ​រឿង White House Down បាន​បញ្ជាក់​ផង​ដែរ​ថា រឿងនេះ ជា​ប្រភេទ​រឿង​មហន្តរាយ Roland Emmerich ដែល​ត្រូវបាន​គេ​ដឹងថា ជា​រឿង​ដែល​ទាក់ទងនឹ​ថ្ងៃ ទិវា​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក​៕
https://i1272.photobucket.com/albums/y389/domneng/WHDTEASERA-b17b6_zpse900cf70.jpg
https://i1272.photobucket.com/albums/y389/domneng/WHDTEASERB-b17b6_zpsa4d1cd25.jpg

មតិយោបល់