គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែង អ្នកនាង ម៉ី ហ្សិនយ៉ា មានជម្លោះជាមួយស្វាមីរបស់ខ្លួនយ៉ាងស្រួចស្រាលនាអំឡុងពេលមុន ដោយឈានដល់ការប្រើអំពើហិង្សារ និងគំរាមកំហែងគ្នានោះផង។ ប៉ុន្តែក្រោយមកអ្នកទាំងពីរក៏ស្ងប់ស្ងាត់រៀងខ្លួន ហើយឈានដល់ការបញ្ចប់ការប្ដឹងផ្ដល់ និងរួមរស់ជាមួយគ្នាវិញ។ អ្វីដែលគេចាប់អារម្មណ៍ គឺអ្នកនាងបានបង្ហាញខ្លួនក្នុងពិធីក្រុងពាលីរឿង«វិញ្ញាណកង់សាគួ»របស់ផលិតកម្ម Red Picture ដែលធ្វើពិធីក្រុងពាលី កាលពីថ្ងៃទី២១ មិថុនា ដោយមានស្វាមី ដែលប្រច័ណ្ឌអ្នកនាងផុតលេខកាលពីមុនមិនអោយចូលសិល្បៈ មកជាមួយដែរ។
អ្នកនាង ម៉ី ហ្សិនយ៉ា បានអះអាងថា ក្រោយពេលត្រូវរ៉ូវ ស្វាមីរបស់ខ្លួនបានប្ដូរជំហរលែងអោយអ្នកនាងបញ្ចប់ជីវិតសិល្បៈដូចមុនទៀតហើយ ដោយបានទាំងលើកទឹកចិត្តនោះផង ទើបអ្នកនាងមកចូលរួមក្នុងពិធីក្រុងពាលីរឿងអោយផលិតកម្មRed Picture ហើយប្ដីជូនមក ដោយស្វាមីបានទាំងថតជាមួយអ្នកនាង ដូចជាបុគ្គលដែលមិនធ្លាប់អន់ចិត្តរឿងអ្នកនាងចង់ប្រឡូកសិល្បៈនោះផង។ អ្នកនាងថា ស្វាមីរបស់ខ្លួនចាប់ផ្ដើមយល់ពីការប្រឹងប្រែងរបស់អ្ននាងខុសប្លែកពីមុន ទើបអ្នកនាងសប្បាយចិត្ត ហើយព្រមអោយត្រលប់មកចាប់ការសម្ដែងជាថ្មី ដោយអ្នកនាងរំពឹងថាបន្ទាប់ពីបានបង្ហាញខ្លួនក្នុងពិធីក្រុងពាលីរឿង«វិញ្ញាណកង់សាគួ»ដែលជាស្នាដៃរបស់ផលិតកម្មធំមួយនេះ នឹងធ្វើអោយអ្នកនាងមានការងារសម្ដែងលេចធ្លោរជាថ្មីនោះផង។ អ្នកនាងថាសប្បាយចិត្តដែលបានបង្ហាញមុខនៅក្នុងថ្ងៃនោះ ហើយមានការស្វាគមន៍ពីអ្នកសិល្បៈ ដោយតាមគម្រោងអ្នកនាងនឹងទទួលការងារថតរឿងដោយមានប្ដីមកជាមួយក្នុងពេលបន្តបន្ទាប់ ដើម្បីអោយប្ដីបានឃើញកាន់តែច្បាស់ថាអ្នកនាងនៅក្នុងសិល្បៈ មិនមានអ្វីដែលគួរអោយប្រច័ណ្ឌនោះឡើយ។ យ៉ាងណាមិញ អ្នកនាងថាស្វាមីនឹងមកលើកទឹកចិត្តអ្នកនាងតែពេលទំនេរពីការងារប៉ុណ្ណោះ ខណៈដែលអ្នកនាងចង់អោយស្វាមីមកតាមបែបនេះ អោយបានជាប្រចាំ ជាពិសេសនៅពេលដែលអ្នកនាងចេញថតឆ្ងាយៗ និងយប់ជ្រៅ។
ជាមួយនឹងវត្តមាន អ្នកនាងម៉ី ហ្សិនយ៉ា នៅក្នុងពិធីនោះ ក៏ឃើញវត្តមានតារាសម្ដែងអ្នកនាង យីវ ម៉ូនីកា ផងដែរ ដែលអ្នកនាងទើបតែសម្ងំសម្រាលកូនក្ដៅៗ ក្រោយបាត់មុខពីការសម្ដែងមួយរយៈ។ អ្នកនាងថាម៉ី ហ្សិនយ៉ា និយាយថា សប្បាយចិត្តបំផុតដែលបានបង្ហាញមុខជាមួយស្វាមី ដោយសារអ្នកនាង ក៍មិនចង់លាក់លៀមមុខមាត់ស្វាមីនោះដែរ ដើម្បីអោយស្វាមីកាន់តែមានទំនុកចិត្ត។ អ្នកនាងថាភាពយន្តដែលអ្នកនាងចូលរួម ក្រុងពាលីនេះ នឹងដំណើរថតចាប់ពីថ្ងៃក្រុងពាលីតទៅ ហើយមិនទាន់ដឹងថានឹងបញ្ចប់ការថតពេលណានោះទេ ដោយគ្រាន់តែដឹងថាភាពយន្តរឿង«វិញ្ញាណកង់សាគួ» នឹងដាក់លក់សំបុត្រក្នុងពេលខាងមុខនៅគ្រប់រោងកុង ខណៈដែលការបង្ហាញខ្លួនក្នុងសិល្បៈលើកក្រោយៗ គឺនឹងលេចមុខថតតែម្ដង ដើម្បីបំពេញក្ដីស្រលាញ់៕
មតិយោបល់