ព័ត៌មានសិល្បៈ និងកម្សាន្ត

បែកធ្លាយ​បទ​តារាចម្រៀង ខេ​ម “​កុំ​ទាន់​ស្រលាញ់​គេ​ខ្លាំង​ជាង​បង​”​លួច​ចម្លង​កាយវិការ​ពី​គេ​ទាំង​ដុល​​(​មាន​វីដេអូ​)

​បណ្តា​ផលិតកម្ម នៅក្នុង​ស្រុក​ខ្មែរ កំពុង​អួតថា ចរន្ត​វិស័យ​ឧស្សាហកម្ម​សិល្បៈ កំពុង​មាន​សន្ទុះ​កើន​ឡើង​ទៅ​មុខ ជា​លំដាប់ ដោយ​អាច​រក​ចំណូល និង​ជួយ​ផ្តល់​ការងារ​ដល់​យុវ​វជន​ទៀតផង​។​

​តែ​វា​មិន​ដូច្នោះ​ទេ វិស័យ​ឧស្សាហកម្ម​សិល្បៈ ចុងក្រោយ​នេះ កំពុង​តែ​ស្ថិតក្នុង​ស​ភាពដុនដាប ទៅហើយ ដោយសារ​តែ​ការលួចចម្លង​ពី​គេ ដោយ​គ្មាន​អៀនខ្មាស់ ធ្វើ​ជា​កម្ម​សិទ្ធ​ខ្លួន នោះ​។​
https://i1272.photobucket.com/albums/y389/domneng/2013-04-30_235737_zps84a18c55.jpg
​ជាក់ស្តែង បទ ចម្រៀង “​កុំ​ទាន់​ស្រលាញ់​គេ​ខ្លាំង​ជាង​បង​”​ដែល​ច្រៀង​ដោយ តារាចម្រៀង ខេ​ម ស្ថិតនៅ​ក្នុង​ផលិតកម្ម ថោ​ន នោះ ក៏​ជា​បទ​ចម្រៀង​ដែល​ចំលង​ទាំង​សូ​សៀង​ច្រៀង ពី​បណ្តា​ប្រទេស​ជិត និង​សំខាន់​បំផុត គឺ​កាយវិការ​សម្តែង ដោយ​សឹងតែ​ដូច​គ្នា​ទាំងស្រុង​ទៅហើយ ដោយ​គ្មាន​ភាព​ខ្លះ​ចន្លោះ​។ បច្ចុប្បន្ន​នេះ​វា​ជា​រឿង​ធម្មតា ចំពោះ​សូរសៀង​ច្រៀង និង Melody នោះ តែ​ដល់​ថ្នាក់កូពី កាយវិការ​សម្តែង​ពី​បណ្តា​ប្រទេស​ជិតខាង វា​ក្លាយ​យន្តការ​មួយ​ដ៏​អាក្រក់​ដល់ យុវវ័យ​ជំនាន់​ក្រោយ ដោយ​បង្កើត​ផ្នត់គំនិត កូ​ពី ជា​រៀង​ដរាប​។​លើក​មុន​នេះ​យើង​គួរ​ធ្លាប់​បាន​ឃើញ​បទ ចម្រៀង​របស់​តារាចម្រៀង ជេ​មស៍ ក្រោម​ចំណងជើង​ថា “​កំដរ​សង្សារ​គេ​ឈឺចាប់​” នោះ​ក៏​លួច​ចន្លង​កាយវិការ​ទាំងដុល​ពី​ថៃ​ផង​ដែរ​។ តែ​សម្រាប់​លើក​នេះ ដល់​វេន​ផលិត កម្ម​ថោ​ន វិញ ដែល​កូ​ពី​កាយវិការ​ពី​ប្រទេស​កូរ៉េ ដែល​ជា​បទ​ចម្រៀង​មួយ​ក្រោម​ចំណងជើង​ថា – The Day part 2 See Ya ft Brown Eyed Girls ទៅវិញ​។​

​ក្នុងករណី​ថតចម្លង​នេះ​បើសិនជា​ខាង​ប្រជាជន របស់​កូរ៉េ​បានឃើញ​វិញ និង​លើក​យក​ទៅ​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​របស់គេ ដូច​តារាចម្រៀង ណុប បា​យ៉ា​រិទ្ធ ដែល​ស្ថិត​នៅក្នុង​ផលិតកម្ម ហង្ស​មាស ដោយ​លួច​ស្តាយ៍​រាំ​របស់​កូរ៉េ​ដែរនោះ មិនដឹងថា ខ្មាស់​គេ​យ៉ាងណា​ទៀត​នោះទេ​?​។​

​តែ ទោះជា​យ៉ាងណា​មហាជន​មួយចំនួន​បាន​បញ្ជាក់​ប្រាប់ថា បើសិនជា​ចរន្ត វិស័យ​សិល្បៈ​ស្រុក​ខ្មែរ នៅតែ​បំពេញ​តែ​ឆ្នាំងបាយ​ខ្លួន បន្តកូ​ពី ឥត​ញញើត​នោះ នឹង​ធ្វើ​វិស័យ​សិល្បៈ ស្រុក​ខ្មែរ​ធ្លាក់​ទៅ​រក​ចំនុច​អវិជ្ជមាន ។​ម្យ៉ាងវិញទៀត សិល្បៈ​ជា​កញ្ចក់​ឆ្លុះ​បង្ហាញ​ជាតិ​យ៉ាងសំខាន់ នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ផ្សេងៗ​ស្គាល់​ខ្មែរ​យ៉ាង​ច្បាស់​តាមរយៈ ដង​វិថី​នេះ តែ​បើ​នៅ​ចម្លង​យ៉ាងនេះ ខ្មែរ​គ្មាន​ថ្ងៃ ពិភពលោក​ស្គាល់​តន្ត្រី​របស់ខ្លួន ល្អ​យ៉ាង​ណា​នោះទេ​៕​
ទស្សនាវីដេអូ​ចម្រៀង​ដូច​ខាង​ក្រោមនេះ​៖

មតិយោបល់