អាយដល ទេព បូព្រឹក្ស តុបតែងខ្លួនសមសួនមើលមិនសឹងស្គាល់ ក្នុងឈុតប្រពៃណី

(ភ្នំពេញ)៖ ធ្លាប់តែឃើញតុបតែងខ្លួន ស្លៀកពាក់បែបយុវវ័យទាន់សម័យ ពេលនេះតារាចម្រៀងល្បី ទេព បូព្រឹក្ស ស្រាប់តែគ្រងឈុតប្រពៃណីខ្មែរ ស្រស់ស្អាតប្លែកមើលសឹងមិនស្គាល់។ ការតុបតែងខ្លួនក្នុងឈុតប្រពៃណី ប៉ុន្មានឈុតនេះវិញ សូម្បីតែហ្វេនផ្កាប់មុខ របស់តារាស្រីរូបនេះ ក៏ស្ទើរចំណាំIdolខ្លួនមិនបានផង ការពិតទៅ ពេលស្លៀកពាក់បែបនេះ ទើបដឹងថា តារាចម្រៀង ទេព បូព្រឹក្ស ជាស្រីស្អាត មិនចាញ់គេឯងប៉ុន្មានទេ។

ដូចដែរដឹងស្រាប់ហើយ តារាចម្រៀងបទញាក់ ទេព បូព្រឹក្ស ជាតារាស្រីម្នាក់ ដែលពេលបច្ចុប្បន្ននេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ស្រទាប់យុវវ័យ ជាខ្លាំង តាមរយៈការតុបតែងខ្លួនប្លែកៗ ស្រស់ស្អាត និង វីដេអូអមជាមួយនឹង ម្ហូបឆ្ងាញ់ៗមើលទៅគួរឲ្យស្រក់ទឹកមាត់។

ស្របពេលដែល ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាស្រីរូបនេះ ហាក់នៅឆ្ងាយពីវង់សិល្បៈ មិនសូវចេញចម្រៀងថ្មីៗប៉ុន្មានឡើយ ព្រោះរូបនាង ធ្លាប់បង្ហើបថា ដោយសារតែ ការរិះគន់របស់មហាជននៅតែមាន លើរូបនាង ខណៈបទចម្រៀងនោះ មិនប៉ះពាល់អ្វីសោះឡើយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *